គាត់ជាអតីតកីឡាហ្កានេហ្វូ កាលឆ្នាំ១៩៦៦ រត់នៅកណ្តាល ដៃកាន់ភ្លើងគប់ចេញពីមុខនាគអង្គរតូចមកកសិណទឹក គាត់បានរួចពីរបបប្រល័យប៉ុលពត។ ពេលនេះគាត់មានវត្តមានឈរទទួលអគ្គីជ័យដោយក្តីរីករាយម្តងទៀត តែពេលនេះ លោកតាមានអាយុ 74ឆ្នាំហើយ។
នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។ “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិត ជាជាងភាពភ័យខ្លាច គឺបានសបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram […]
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង បានជាន់ហ្វ្រាំងឈប់ហ្វ្រាំងមិនស៊ី ក៍បានទាញចង្កូតគេចយានយន្ត ដែលកំពុងឈប់នៅពីមុខ ក៍បានជ្រុលឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវ បុកដើមអំពិលទឹកបារាំងមួយដើមរលើងទាំងឬសហើយជាប់នៅលើសួន ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង២៥នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះកែងផ្លូវជាតិលេខ៦ក្នុងភូមិ បាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រថយន្តដែលបង្កគ្រោះថ្នាក់ខាងលើម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0647 បើកបរដោយឈ្មោះស៊ី វ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់តិ៍ខាងលើបានធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះនៅពេលជិតមកដល់ស្តុបកែងផ្លូវជាតិលេខ៦ មានយានយន្តឈប់ស្តុបត្រៀបត្រា ខណះនោះ រថយន្តក្រឡុកស៊ីម៉ង់ត៍ទំនងជាមានឧបសគ្គក៍បានទាញចង្កូតគេចទៅឆ្វេងដៃជ្រុលឡើងសួនច្បារបុកដើមឈើមួយដើមបាក់រាបរលើងទាំងឬសតែម្តង។ តាមប្រភពពីអ្នកបើកបរបានអោយដឹងថា មូលហេតុ ដែលកើតមានគ្រោះថ្នាក់ ដោយសារតែរថយន្តដាច់ហ្វ្រាំង ហើយគាត់ក៍បានទាញចង្កូតឡើងសួនដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកដំណើរដែលកំពុងឈប់ស្តុប ។ បើមិនធ្វើបែបនេះ វាអាចបុករះអ្នកដំណើរបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ បន្ទាប់ពីកើតហេតុ នគរបាលក៍បានចុះទៅវាស់វែង រួចនាំយករថយន្តនិងបើកបរ បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាត ៕