ខេត្តមណ្ឌលគិរី ៖ ជារឿងហួសចិត្ត ព្រោះតែមាត់រពឹសបង្អាប់គេផឹកស៊ីអន់ជាងខ្លួន បុរសម្នាក់ត្រូវដៃគូផឹកស៊ីជាមួយគ្នាកា.ប់របួសដេរអស់ជាច្រើនថ្នេរដែលហេតុការនេះបានកើតឡើងកាលពីយប់ថ្ងៃទី៦ ឧសភា ២០២២ ត្រង់ចំណុចតង់ខៀវ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណេន វុន អាយុ៤០ឆ្នាំ ជាកសិករ មានទីលំនៅភូមិឃុំកើតហេតុ ខណៈដែលកំពុងតែផឹកស៊ីខ្លួនមានការខឹងសម្បារទៅលើជនរងគ្រោះយ៉ាងខ្លាំង ពីព្រោះតែជនរងគ្រោះបានចាក់ស្រាពេញៗកែវឱ្យខ្លួនផឹក ។ រីឯជនរងគ្រោះនោះ គឺចាក់ស្រាតិចៗផឹកខ្លួនឯង ហើយជនរងគ្រោះថែមបង្អាប់ថា ខ្លួនផឹកស្រាឆាប់ស្រវឹងផឹកអន់ជាងគេពាក្យសំដីទាំងនេះ បានធ្វើឲ្យខ្លួនទប់កំហឹងមិនបាន ក៏ក្រោកស្ទុះទៅយក កាំ.បិ.តកាប់ប្រហារទៅលើជនរងគ្រោះតែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ ករណីហិ.ង្សាខាងលើ បណ្ដាលឱ្យជនរងគ្រោះ ឈ្មោះ ទឹម ណាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជាមួយគ្នារបួសស្មាជាទម្ងន់ ។ ជនបង្កត្រូវកម្លាំនគរបាលរដ្ឋបាលឃុំស្រែ
ខ្ទុម ឃាត់ខ្លួននិងបញ្ជូនជនបង្កទៅស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ចាត់ការតាមផ្លូវច្បាប់ ៕