ភ្នំពេញៈ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានប្រាប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថាៈ ត្រីសម្រាប់ធ្វើប្រហុកផ្អក និងត្រីឆ្អើ ដែលប្រជាពលរដ្ឋ ចាប់បានដោយឧបករណ៍មង និងលប នៅថ្ងៃនេះ នៅតែបានច្រើន គឺមិនទាន់ថមថយ នៅឡើយទេ ដោយសារមេឃស្រឡះល្អ ត្រីនៅបន្តចេញ ពីបឹងទន្លេសាប។ នៅកំពង់ភ្លុក ត្រីមួយគីឡូក្រាម មានតម្លៃតែ ៥០០ រៀលទេ ត្រីថោក ដោយសារអ្នកនេសាទ ចាប់បានច្រើន និងមិនមានអ្នកទិញ។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល បានប្រាប់ នៅថ្ងៃទី១៥ ខែធ្នូថាៈ ត្រីសម្រាប់ធ្វើប្រហុកផ្អក ចាប់បាននៅតាមគន្លងដាយ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ថ្ងៃនេះ ថយចុះពាក់កណ្តាល បើធៀបទៅនឹងថ្ងៃម្សិលមិញ តែតម្លៃវិញ បានឡើងខ្ពស់ គឺមួយគីឡូក្រាម ដល់ ២.៥០០ រៀល។ កាលពីម្សិលមិញ មួយគីឡូក្រាម បានថ្លៃតែ ១.០០០ […]
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង ជាប្រធានក្រុមលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ។ ពិធីប្រកាសឱ្យចូលកាន់មុខតំណែងនេះ បានធ្វើព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យ៉ាងច្រើនផងដែរ។ សូបញ្ជាក់ថា សម្តេចក្រឡាហោ ស ខេង បានសម្រេចកែសម្រួលសមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលោកបណ្ឌិត ស៊ាង ប៊ុនឈាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន២១រូប ផងដែរ។ សូមជម្រាបថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ដែលមានភារកិច្ចសំខាន់ៗរួមមាន៖ *ទី១៖ កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពត្រៀមរៀបចំ ត្រៀមបង្ការ និងសកម្មភាពឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទាំងដំណាក់កាលមុនពេលកើត និងក្នុងពេលកើត។ *ទី២៖ ចូលរួមសហការជាមួយបណ្ដាលកងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ធ្វើប្រតិបត្តិការរុករកសង្គ្រោះបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ រក្សាសន្ដិភាព សណ្ដាប់ធ្នាប់សង្គមពេលមានសំណូមពរ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ *ទី៣៖ សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដយ ក្រសួង ស្ថាប័ន […]