Related Articles
លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចដូចខាងក្រោម៖ ១- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅគណៈ- កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។ ២- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា ភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហ ប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់ អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហ ប្រជាជាតិ ទៅគណៈ កម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ […]
ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យដំណើរប្រាក់សោធនផ្នែកវិស័យឯកជន ចាប់ពេលនេះទៅ
រាជធានីភ្នំពេញ ៖ ច្បាប់ស្តីពីរបបសន្តិសុខសង្គមបានកំណត់ការគ្រប់គ្រងរបបសន្តិសុសង្គមរួមមាន ៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ។ ចាស់ទៅមានប្រាក់ចូលនិវត្តន៍គ្រាន់ដើរលេងដូចមនុស្សចាស់នៅតាមបណ្តាប្រទេសរីកចម្រើននានា ។ ជាការចង់បានរបស់ពលរដ្ឋទូទៅ ។ បច្ចុប្បន្នអ្នកមានប្រាក់សោធននិវត្តន៍មានតែបុគ្គលិករដ្ឋប៉ុណ្ណោះ ។ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យដំណើរប្រាក់សោធនផ្នែកវិស័យឯកជន ចាប់ពេលនេះទៅ ដែលជាចំនុចមួយបង្ហាញថា ពលរដ្ឋខ្មែរនឹងមានប្រាក់សម្រាប់វ័យចាស់រៀងខ្លួន បើធ្វើការពីក្មេងនោះ ។ មកដល់ពេលនេះ កម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួម មានផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨ ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦ និងផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្ត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ។ គេនឹងប្រើប្រាស់ពេលវេលា៣ខែ ដើម្បីផ្សព្វផ្សាយពីយន្តការនេះ មុននឹងអនុវត្តជាផ្លូវការ ។ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀតដែលជា «ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា» និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា ។ ក្រសួងបានកត់សម្គាល់ថា ជាទូទៅប្រជាជនកម្ពុជាក្រៅពីមិនហ៊ានចំណាយថវិកាលើការថែទាំសុខភាពក៏មិនមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង នៅពេលដែលពួកគាត់ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើនត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់កូនចៅ ។ ទម្លាប់នេះជាកត្តាជំរុញឱ្យប្រជាជនកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា […]
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្រុកហ្វាឆន់ របស់កូរ៉េខាងត្បូង បានចុះអនុស្សរណៈ នៃការយោគយល់គ្នាពង្រីកកិច្ចសហការលើវិស័យការងារ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ លោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះហេត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកហ្វាឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ និងបានស្នើឱ្យពិនិត្យផងដែរលើការទទួលយកពលករជំនាញរបស់កម្ពុជាប្រភេទវីសា(E7)ពីសំណាក់វិស័យឯកជននៅក្នុងស្រុកហ្វាឆន់។