Related Articles
សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យនាយនគរបាលចំនួន ៦០រូប ត្រៀមចេញទៅសិក្សាវគ្គបំប៉ននៅវៀតណាម ចូលជួបសម្ដែងការគួរសម
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យនាយនគរបាលចំនួន ៦០រូប ត្រៀមចេញទៅសិក្សាវគ្គបំប៉នជំនាញការងារដឹកនាំនគរបាល ក្រុង-ស្រុក-ខណ្ឌ ឆ្នាំ២០២២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។ ក្នុងជំនួបនេះដែរ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយបានទទួលជួបនាយនគរបាល ត្រៀមចេញទៅសិក្សានៅប្រទេសវៀតណាមទាំង ៦០រូបនាឱកាសនេះ។ សម្ដេច បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យសាលារៀនក្នុងពេលសិក្សាផងដែរ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា កងកម្លាំងនគរបាល ជាកងកម្លាំងអនុវត្តច្បាប់ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចការពង្រឹងដល់សុខសន្ដិភាព ព្រមទាំងបង្កលក្ខណៈជូនប្រជាពលរដ្ឋ និងសង្គមរបស់កម្ពុជា ប្រកបដោយសុវត្ថិភាព។ សម្ដេចក្រឡាហោម បន្ដថា នាពេលកន្លងទៅនេះ កងកម្លាំងនគរបាលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តកិច្ចការទាំងនេះ។ សម្ដេច បន្ថែមថា សព្វថ្ងៃនេះនៅកម្ពុជា មាននគរបាលគ្រប់ជំនាញ ថែទាំងចូលរួមបំពេញភារកិច្ចជានគរបាលការពារព្រំដែនជាមួយនឹងកងយុទ្ធពលខេមរៈភូមិន្ទផងដែរ។ លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់លើកកម្ពស់គុណភាពនគរបាលជាបន្ដបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន។ […]
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវ និងស្នើសុំឱ្យបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សា ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ “ជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃនេះ, ខ្ញុំបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម, ខ្ញុំសូមអំពាវនាវនិងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន។ ជាមួយគ្នានេះ ក៏វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តនិងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង។ ខ្ញុំសង្ឃឹម និងជឿជាក់ថាបងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម!”។ សូមអរគុណ! ——————
សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមដាក់លក់ នៅថ្ងៃទី ១០ ខែកុម្ភៈ ខាងមុខនេះ
បើតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា សំបុត្រមានចំនួន ៤ប្រភេទដែលមានតម្លៃដូចខាងក្រោម: ប្រភេទ ១ តម្លៃ ៣០,០០០រ មានចំនួន ៦ ៧៨៩ កៅអី ប្រភេទ ២ តម្លៃ ២០,០០០រ មានចំនួន ៣ ០២៩ កៅអី ប្រភេទ ៣ តម្លៃ ១៤,០០០រ មានចំនួន ៩ ៧៧៣ កៅអី ប្រភេទ ៤ តម្លៃ ៨,០០០រ មានចំនួន ៦ ៨៤៨ កៅអី (*ចំនួនកៅអីក្រោយកាត់៥០%ចេញ) ចំនួនទស្សនិកជនចូលរួមអនុញ្ញាតចំនួន ៥០% នៃចំនួនសរុបនៃពហុកីឡដ្ឋាន។