Related Articles
ដំណាក់កាល ទី ២ ឆាប់ៗ អាចបើក ដំណើរ ការសិក្សាចំពោះ ថ្នាក់ ទី ៧ ទី ៨ ថ្នាក់ ទី ១០ និង ទី ១១ បន្ដទៀត បាន
ក្នុង កិច្ចប្រជុំ សាមញ្ញ លើក ទី ២៨ អាណត្តិ ទី ៣ របស់ ក្រុមប្រឹក្សា ខណ្ឌ ព្រែក ព្នៅ នា ព្រឹក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ លោក ជា វីរៈ អភិបាលរងខណ្ឌ ព្រែក ព្នៅ បាន លើកឡើងថា បន្ទាប់ពី ដំណើរការ សិក្សា តាំងពី ថ្ងៃទី ១៧ ខែកញ្ញា មក នោះ សម្រាប់ សិស្ស ថ្នាក់ ទី ៩ និង ទី ១២ នៅតាម វិទ្យាល័យ និង អនុវិទ្យាល័យ នានា ក្នុង ខណ្ឌ ព្រែក […]
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងប្រមាណ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក
ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។ កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។
ភាពរីកចម្រើននៃវិស័យ EV របស់ឥណ្ឌូនេស៊ី អាចជួយជំរុញការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
យោងតាមប្រភពពី CNBC រាយការណ៍ថា គោលនយោបាយ EV របស់ឥណ្ឌូនេស៊ីបានទាក់ទាញអ្នកវិនិយោគទូទាំងពិភពលោកមកលើប្រទេសនេះ ប៉ុន្តែអ្នកជំនាញនិយាយថា វាក៏ ជួយជំរុញការវិនិយោគលើឧស្សាហកម្មរថយន្តនៅអាស៊ីអាគ្នេយ៍ឲ្យកាន់តែទូលំទូលាយផងដែរ។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍សម្បូរទៅដោយធនាធានធម្មជាតិដូចជា ទង់ដែង នីកែល កូបាល់ និង បុកស៊ីត ដែលសុទ្ធតែជាវត្ថុធាតុដើមចាំបាច់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ លើសពីនេះ ឥណ្ឌូណេស៊ីមានទុនបម្រុង នីកែល ស្ទើរតែ ១ ភាគ ៤ នៃពិភពលោក និងជាអ្នកនាំចេញ នីកែល ដ៏ធំបំផុត ហើយប្រទេសនេះបានទាក់ទាញក្រុមហ៊ុន Tesla ក្នុងក្តីសង្ឃឹមថានឹងបង្វែរធនធានរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់របស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ គោលដៅរបស់ប្រទេសនេះចង់ក្លាយជាមជ្ឈមណ្ឌលថាមពលថ្ម EV របស់ពិភពលោកបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី ដូចជា Toyota និង Hyundai បាន វិនិយោគ រាប់ ពាន់ លាន ដុល្លារ ដើម្បី ពង្រីក កន្លែង ផលិត រថយន្ត EV នៅ ឥណ្ឌូនេស៊ី។