ព័ត៌មានជាតិ ព័ត៌មានថ្មីៗ អចលនទ្រព្យ

តើផ្លូវក្រវាត់ក្រុងទី៣សង់បានប៉ុន្មាន%? ខណៈល្បីយូរហើយថាសង់ស្ពាន២កន្លែងរួចនឹងលេចរូបរាង

លូវក្រវាត់ក្រុងគឺជាផ្លូវដែលមានសារៈសំខាន់បំផុតក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ បើតាមប្រសាសន៍របស់ឯកឧត្តម​ ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា​ ផ្លូវក្រវាត់ក្រុងទី៣នេះ នឹង​ចូលរួមចំណែកដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍​ ជម្រុញការដឹកជញ្ជូន​ ភស្តុភារ និងទំនិញ​​ មានលក្ខណៈកាន់តែងាយស្រួលជាពិសេសផ្លូវក្រវាត់ក្រុងនេះបានតភ្ជាប់ពីផ្លូវជាតិលេខ​៥ ទៅផ្លូវជាតិលេខ២​ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ទំនប់កប់ស្រូវ។​

តើលោកអ្នកដឹងទេថាផ្លូវក្រវាត់ក្រុងទី ៣ សាងសង់ដល់ណាហើយ? ខណៈកន្លងមករាជរដ្ឋាភិបាលបញ្ជាក់ថាក្រោយសាងសង់ស្ពានពីកន្លែងរួចផ្លូវនេះនឹងលេចចេញជារូបរាង។

តាមការបញ្ជាក់ពីមន្ទីរសាធារណ​ការ​ និង ដឹកជញ្ជូនរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២ ការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ សម្រេចលទ្ធផលគម្រោងបានប្រមាណ ៧៣.៧០ ភាគរយហើយ។

មន្ទីរសាធារណការបន្ដថា ផ្លូវនេះ ជាផ្លូវក្រវ៉ាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើតរាជធានីភ្នំពេញ មានប្រវែង ៥៣គីឡូម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ ១ ជាប្រភេទផ្លូវបេតុងអារមេ កម្រាស់ សង់ទីម៉ែត្រ។

តាមការបញ្ជាក់របស់ឯកឧត្ដម ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ បានឲ្យដឹងថា ផ្លូវកាត់ក្រុងទី៣ នេះនឹងលេចចេញជារូបរាង១០០% ក្រោយពេលការសាងសង់ស្ពានឆ្លងកាត់ទន្លេ ២ កន្លែងសម្រេចរួចរាល់គឺស្ពានឆ្លងទន្លេមេគង្គនៅក្ដីតាកុយ និងស្ពាននៅកោះដាច់។

nmr