ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់ថា ជនសង្ស័យជាឪពុកមាដែលត្រូវចាប់ខ្លួនមានឈ្មោះ ឡឹក គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានផឹកស្រាស្រវឹង រួចមានបំណងចាប់ក្មួយស្រីរបស់ខ្លួនអាយុ១៣ឆ្នាំនៅផ្ទះជាមួយគ្នា ប៉ុនប៉ងរំលោ.ភសេពសន្ថវៈ ហើយក៏ត្រូវបាននគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនបាន បន្ទាប់ពីទទួលបានព័ត៌មាននោះមក ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យនិងប្រពន្ធ ត្រូវបានម្តាយនិងឪពុករបស់ក្មេងស្រីរងគ្រោះ ឲ្យមកស្នាក់នៅនឹងផ្ទះជាមួយគ្នា ដើម្បីជួយមើលការខុសត្រូវក្មួយស្រី ព្រោះពួកគាត់រវល់ទៅធ្វើការនៅប្រទេសថៃ ។ លុះនៅយប់កើតហេតុ ជនសង្ស័យមកពីស៊ីឈ្នួលបាញ់ដំឡូងមីវិញ ក៏ជួបជុំមិត្តភក្តិ នាំគ្នាផឹកស្រា.ស អស់ចំនួន១០លីត្រ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។
លោកអធិការបន្តថា លុះពេលជនសង្ស័យមកដល់ផ្ទះវិញ មិនបានទៅដេកជាមួយប្រពន្ធនៅក្រោមផ្ទះនោះទេ បែរជាឡើងទៅលើផ្ទះ រួចធ្វើសកម្មភាពចូលក្នុងមុងអោបថើប និងសម្រាតខោក្មេងស្រីរងគ្រោះប៉ុនប៉ងរំលោ.ភ តែត្រូវជនរងគ្រោះរើបំរាស់រត់គេចខ្លួនផុត ហើយនិយាយប្រាប់ជីដូន បន្ទាប់មកជីដូនក្មេងស្រីរងគ្រោះក៏បានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ចាប់ខ្លួនមកសាកសួរតែម្តង ។
បន្ទាប់ពីចាប់ខ្លួនបាន ជនសង្ស័យបានសារភាពថា «ខ្លួនគេពិតជាបានប្រព្រឹត្តទង្វើមិនគប្បីទៅលើក្មួយស្រីរបស់ខ្លួន ដូចការចោទប្រកាន់របស់ម្តាយក្មេក (ជីដូនក្មេងស្រីរងគ្រោះ) បានប្តឹងនោះមែន ព្រោះនៅយប់នោះ គេស្រវឹងស្រា.សខ្លាំង»។
ក្រោយពេលសារភាពរួច ជនសង្ស័យត្រូវបាននគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់កការបន្តតាមនីតិវិធី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ ៕