ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

មនុស្សជំនិតរបស់លោកកឹម សុខា ទម្លាយអំពើក្បត់រហូតដល់១៤ចំណុចរបស់ទណ្ឌិតសម រង្ស៊ី មកលើលោក កឹម សុខា

ភ្នំពេញ៖ លោក មុត ចន្ថា ដែលជាមនុស្សជំនិតបំផុតរបស់លោក កឹម សុខា បានទម្លាយអំពីអំពើក្បត់ចំនួន១៤ចំណុចរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រព្រឹត្តមកលើលោក កឹម សុខា ដោយបានអំពាវនាវឱ្យរាប់តាំងពីជាន់ខ្ពស់ រហូតដល់មន្រ្តីជាប់ឆ្នោតថ្នាក់ក្រោមជាតិ ឱ្យរត់ចេញទៅក្រៅប្រទេសចោល លោក កឹម សុខា ដែលត្រូវបានចាប់ខ្លួននិងកំពុងជាប់ឃុំ និងញុះញង់បញ្ឆេះឱ្យរំលាយគណបក្សសង្រ្គោះជាតិឱ្យបានឆាប់តាមរយៈសេចក្តីថ្លែងការណ៍ពីប្រទេសអ៉ីតាលីមក។ សម រង្ស៊ី ថែមទាំងបានប្រមាថទៅលើលោក កឹម សុខា ថាជាប់គុកសប្បនិម្មិត្ត ជាប់គុកក្លែងក្លាយ ជាប់គុកឥតប្រយោជន៍ថែមទៀតផង។
nmr