ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ពិតជាហួសចិត្តយុវតីវ័យក្មេងម្នាក់! អត់ដែលស្គាល់គ្នាសោះ ឆាតមកនិយាយថា«អ្ហែងមានអីជិះអត់ អ្ហែងមានអីជិះ » ទៅយកអាញនៅបាត់ដំបង តែបុរសនោះមិនទៅស្រាប់ជេរៗយក៍តែម្ដង

ថ្មីៗនេះ រឿងរ៉ាវដ៏អស់សំណើចមួយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសបណ្តាយុវវ័យៗ នាំគ្នាហួសចិត្តខ្លាំងតែម្តង នៅពេលបានឮសម្តី «ដ៏សែនពិរោះ» របស់ស្រីស្អាតម្នាក់ នៅខាងស្រុកបាភ្នំ ដាក់ទៅកាន់បុរសម្នាក់ ដែលមិនដែលស្គាល់គ្នាសោះ ឲ្យទៅយករូបនាងនៅឯបាត់ដំបង តែបុរសនោះអត់ទៅយក ក៏កើតជារឿងជេរប្រទេចខ្លាំងៗតែម្តង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Ra Mīī បានបង្ហោះវីដេអូឆាតនារីវ័យក្មេងនោះជេរខ្លួន និងភ្ជាប់សាររៀបរាប់ទាំងហួសចិត្តថា៖ «មេីលឲ្យហេីយទៅ ស្រីស្អាតនៅស្រុកភ្នំ តេមកគេទៅយក គេអត់ទៅ ជេរគេយកម៉ង មិនដែលស្គាល់គ្នាសោះហ្នឹងហាស មកហៅអាហេីយ ជេរម៉ែគេទៀត ជួយស៊ែរឲ្យល្បីផង ដេីម្បីឲ្យម៉ែឪគាត់យកកូនទៅប្រដៅម្ដងទៀត»។

តាមរយៈវីដេអូឆាត នារីវ័យក្មេងនោះ បាននិយាយថា «អ្ហែងមានអីជិះអត់ អ្ហែងមានអីជិះ មកយកអញនៅបាត់ដំបងតិចមកអា»។ ភ្លាមៗនោះ នៅពេលបុរសនោះ ឆ្លើយតបសួរថា «ពីណាគេណ៎ អ្ហែងៗអត់ដែលស្គាល់ហង» ស្រាប់តែនារីរូបនេះតបទៅវិញបែបនេះថា «អេីបេីអញមិនស្គាល់ហែងដែរហ្នឹង» ហើយបន្ទាប់មក ក៏ផ្ទុះកំហឹងជេរប្រទេចទៅលើបុរសនោះខ្លាំងៗតែម្តង។

ក្រោយពីបានឮបែបនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសបណ្តាយុវវ័យដូចគ្នា បានដាក់ទៅនារីវ័យក្មេងរូបនេះដែលមានគណនីឈ្មោះ ជេម លីសា ហាក់ចំៗថា៖ «វាបែកថ្នាំដឹង, 1 លីត្រម្នាក់ឯង=បែកស្រាថ្នាំ, ស្រីអីអាក្រក់រឹកម្លេះ ចេញមកជេរម៉ែគេសាហាវម្លេះ, ចែហ្នឹងច្រឡំកញ្ចប់ហួសឌឺលេដឹង, 10$ម្នាក់ឯង ចឹងហើយ…»៕

 

nmr