ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឃាត់ខ្លួនបុរស់ចិត្តសឿងម្នាក់ ចូលទៅសុំបារីជក់ បែកគំនិតលួចយកម៉ូតូទៅបាត់ស្រមោល

ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីលួចម៉ូតូមួយគ្រឿងបានសម្រេច រួចយកទៅលក់បានតម្លៃ១៥ម៉ឺនរៀល ហើយត្រូវបានម្ចាស់ម៉ូតូប្តឹងនគរបាលក្រុងប៉ោយប៉ែត ឲ្យឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ យ៉ាវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជននេះ កាលពីវេលាម៉ោង២២យប់ ថ្ងៃទី១០ ខែកកក្កដា ឆ្នាំ២០២២ បានលួចម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម របស់ឈ្មោះ ណាត ស៊ីណា ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ខណៈពេលជនសង្ស័យរូបនេះបានចូលទៅសុំបារីពីម្ចាស់ម៉ូតូដែលនៅក្នុងបន្ទប់ដើម្បីជក់ លុះពេលចេញមកវិញក៏ឃើញម៉ូតូជនរងគ្រោះនៅជិតឡធ្យូងនោះ ជនសង្ស័យក៏លួចយកទៅ ក្រោយមកត្រូវបានម្ចាស់ម៉ូតូប្តឹងនគរបាលក្រុងប៉ោយប៉ែត ឲ្យឃាត់ខ្លួនតែម្តង ។
លោកនាយការិយាល័យ បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានលួចយកម៉ូតូអាខ្មៅ (ជនរងគ្រោះឈ្មោះណាត ស៊ីណា) នោះមែន ក្រោយពីលួចបាន រូបគេជិះទៅអគារថ្មី វេលាម៉ោង១ជិត២ ឈានចូលថ្ងៃទី១១ ខែកក្កដា រួចក៏យកទៅលក់ឲ្យឈ្មោះ ណែត ភេទស្រី និងប្តី (មិនស្គាល់កន្លែងស្នាក់នៅ) បានតម្លៃ១៥ម៉ឺនរៀល ហើយចំពោះលុយដែលលក់ម៉ូតូបាន រូបគេយកទិញស្រាផឹកអស់ហើយ ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបញ្ជាក់បន្ថែមថា ដោយផ្អែកលើបណ្តឹងរបស់ម្ចាស់ម៉ូតូ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យ៉ាវ ទី នេះ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីហើយដែរ៕

Picture
Picture
Picture
Picture
Picture
nmr