ប៉េកាំង, ចិន)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីពីរ នៅទីក្រុងប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីសម្រេចកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ ដែលមានលោក នេត្រ ភក្ដ្រា ជាប្រធាន អមដោយអនុប្រធានទី១ អនុប្រធានប្រចាំការ អនុប្រធាន និងសមាជិកជាច្រើនរូបផ្សេងទៀត។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន៖
ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុកផេកផ្លូវការនៅម៉ោងជិត២រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ឲ្យដឹងថា៖ «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះ ឡើយ។ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូម ទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។» សម្តេចតេជោបានបន្ថែមទៀតថា «ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុ វីអូឌីនោះឡើយ។ ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភះ២០២៣ដោយគ្មានការកែប្រែ។ សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ជាស់លុយដែលកសាងកំហុសតាំងពីការផ្សាយ ព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ»។ សូមបញ្ជាក់VOD បានសរសេរលិខិតមួយរួចហើយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្រាន់តែសរសេរថា សំដែងការសោកស្តាយនិងសូមអធ្យាស្រ័យពីការយល់ច្រឡំនានា ប៉ុន្តែស្រាប់តែម៉ោងជិត១រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញលិខិតសូមទោសមួយទៀត ទទួលស្គាល់កំហុសរបស់ខ្លួនជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចតេជោបានបញ្ជាក់ពីការទទួលយកមិនបានចំពោះការសរសេរក្នុងលិខិតនោះ ហើយស្នើរអោយក្រសួងព័ត៌មានបិទអាជ្ញាបណ្ណវិទ្យុVODនោះ៕