ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ អចលនទ្រព្យ

សេចក្តីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេស នៅសេសសល់ ចូលមកបំពេញ កាព្វកិច្ចពន្ធនិងអាករដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង

ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ លើរថយន្តចង្កូតស្តាំដែលបង់ពន្ធនិងអាករ និងបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់។

អនុលោមតាមសេចក្ដីប្រកាសព័ត៌មានលេខ ០៣ ប្រភព ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គតណះរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ ចូលមកបំពេញ កាព្វកិច្ចពន្ធនិងអាករដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង អគ្គនាយកដ្ឋាន ពន្ធដារអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ សម្រាប់រថយន្តដែលបានអនុវត្តពេញលេញតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការអនុញ្ញាតឱ្យបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុង ប្រទេសដែលនៅសេសសល់ និងសេចក្ដីណែនាំលេខ ០០១ សណន, សក, ជត ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការអនុញ្ញាតឱ្យចុះបញ្ជីផ្តល់បណ្ណយានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេស។

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ គឺទៅ ម្ចាស់រថយន្តត្រូវអញ្ជើញមកដាក់លិខិតប្រកាសនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណះ · ភីអិលស៊ី ឬនៅធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈន ការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់យានជំនិះ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណះបច្ចេកទេសយានយន្ត(សៀវភៅឈៀក) ដែលចេញដោយក្រសួងសាធារណការ និង ដឹកជញ្ជូន។

 

nmr