Related Articles
ប្រភេទសត្វកម្រៗនៅលើពិភពលោកមានវត្តមាននៅកម្ពុជា
ភ្នំពេញៈ កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន។ ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយ ប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។ កម្ពុជាដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ដោយជីវៈចម្រុះក្នុងនោះ សរុបប្រមាណ ៣៩៩៣ ប្រភេទដែលរួមានមានរុក្ខជាតិប្រមាណ ២ ៣០០ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ប្រភេទ ឧរង្គសត្វ, ៨៨ប្រភេទ, ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ។ ចំនួននេះអាចកើនឡើងបន្ថែមទៀតដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀតដែលមិនទាន់បានសិក្សាអស់នៅឡើយ។ រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិគឺជាមោទកភាពរបស់កម្ពុជានិងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ដោយធនធានជីវៈចម្រុះ។ ឯកឧត្តមបានថ្លែងថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ហើយបច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថេភាព […]
ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលកិច្ចប្រជុំវាយតម្លៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្ដិសុខសាធារណរដ្ឋឡាវ
ភ្នំពេញ ៖ ដោយទទួលបាននូវការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈប្រព័ន្ធវីដេអូសន្នីសីទពីចម្ងាយ ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំរាជាណាចក្រកម្ពុជា, រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននរគបាលជាតិ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានសម្តែងការអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងស្មារតីមិត្តភាពជាប្រពៃណី សាមគ្គីភាព […]
ក្រុមពន្លត់អគ្គិភ័យ៧១១ របស់កងពលតូចលេខ៧០ បានចេញអន្តរាគមន៍ករណីឆ្លងចរន្តអគ្គិសនី (ឆេះកាប៊ីនភ្លេីង)
ក្រុមពន្លត់អគ្គិភ័យ៧១១ របស់កងពលតូចលេខ៧០ បានចេញអន្តរាគមន៍ករណីឆ្លងចរន្តអគ្គិសនី (ឆេះកាប៊ីនភ្លេីង)នៅវេលាម៉ោង០៣:០៥នាទីយប់ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១នេះ។ ករណីឆ្លងចរន្តអគ្គិសនីនេះ កេីតឡេីងនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមពន្លត់អគ្គិភ័យ៧១១ បានប្រេីប្រាស់កំលាំងចំនួន ១០នាក់ រថយន្តផ្ទុកទឹកចំនួន ២គ្រឿង (ប្រេីប្រាស់ទឹកអស់ ៨.០០០លីត្រ)។ សូមបញ្ជាក់ថា ការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ បានពន្លត់រលត់ទាំងស្រុងភ្លាមៗផងដែរ និងមិនមាននណាម្នាក់រងរបួសឡេីយ។