ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះចំណាយថវិការផ្ទាល់ខ្លួនសម្រេចទិញដីផ្តល់ជាសប្បទានជូនពលរដ្ធ​១៨គ្រួសារ រស់នៅលើដីចំណីផ្លូវ ជូនពួកគាត់ស្របច្បាប់

ក្រចេះ៖ ប្រជាពលរដ្ឋចំនួន ១៨គ្រួសារ ដែលបានតាំងលំនៅលើដីចំណីផ្លូវក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ រយៈពេលជិត ១០ ឆ្នាំកន្លងទៅ ឥឡូវនេះអាជ្ញាធរខេត្តក្រចេះ បានសម្រេចប្រគល់ដីជូនពួកគាត់ ដើម្បីផ្លាស់ប្ដូរលំនៅឋាន ជាកម្មសិទ្ធិស្របច្បាប់ ។

បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ការបែងចែកដីលំនៅដ្ឋានជូនប្រជាពលរដ្ឋទាំង ១៨គ្រួសារនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយបានចំណាយថវិការផ្ទាល់ខ្លួនស្វែងរកទីតាំងដីសម្រាប់ផ្ដល់ជូនបងប្អូន ដើម្បីតាំងលំនៅដ្ឋានឲ្យបានសមរម្យ មានសុវត្ថិភាព នៅជិតសាលារៀន មណ្ឌលសុខភាព និងផ្សារផងដែ ។

អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ដីដែលបងប្អូនប្រជាពលរដ្ឋទទួលបានពេលនេះមិនមែនជាដីសប្បទាននោះទេ គឺដីរបស់លោក វ៉ា ថន ចំណាយថវិកាផ្ទាល់ខ្លួនទិញជូនបងប្អូន ដោយ ១ក្នុងគ្រួសារ ទទួលបាន ៨ x ២០ម គឺមានទីតាំងស្ថិតនៅភូមិកាប៉ូ ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ហើយនៅព្រឹកថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ ម្សិលមិញនេះ អាជ្ញាធរក៏បានរៀបចំចាប់ឆ្នោតប្រគល់ដីជូនពួកគាត់រួចរាល់ហើយដែរ ។

លោក ឡាយ លីតា ជាតំណាងរបស់ប្រជាពលរដ្ឋ បានសម្ដែងកាត្រេកអរ សប្បាយរីករាយ និងថ្លែង

អរគុណចំពោះឯកឧត្តម វ៉ា ថន ដែលបានគិតគូរពីប្រជាពលរដ្ឋ ពិសេសនោះគឺអាជ្ញាធរភូមិឃុំដែលគាត់បានមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ និងបានដោះស្រាយភ្លាមៗ ។

ពួកគាត់លើកឡើងថា ការរស់នៅតាមចំណីផ្លូវនេះរយៈពេលជិតដប់ឆ្នាំនេះ រាល់ពេលដែលរដូវវស្សាទឹកឡើងម្ដងៗគឺមានផលលំបាកខ្លាំង មានការព្រួយបារម្ភសម្រាប់ក្មេងៗខ្លាចលិចលង់ ហើយពួកគាត់តែងតែរុះរើលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាពជារៀងរាល់ឆ្នាំ រហូតដល់ពេលទឹកស្រកបានរើទៅកាន់លំនៅដ្ឋានដើមវិញ ។ ដូច្នេះអ្វីដែលពលរដ្ឋទាំងអស់សប្បាយរីករាយនោះគឺទទួលបានដីសំរាប់សាងសង់លំនៅដ្ឋានរស់នៅ គឺប្រៀបបីដូចជាពួកគាត់កំពុងតែត្រូវឆ្នោតអញ្ចឹង តំណាងប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់លោក អភិបាលខេត្ត និងអាជ្ញាធរភូមិឃុំដែលបានចាត់ចែង និងរៀបចំជូនពួកគាត់ ៕

imageimage

nmr