Related Articles
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អោយដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។
អាជ្ញាធរកម្ពុជា-ថៃជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមតាមព្រំដែនឲ្យមានភាពល្អប្រសើរ
អាជ្ញាធរកម្ពុជា ខេត្តឧត្ដរមានជ័យ ដឹកនាំដោយឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត និងខេត្តស៊ីសា កេត នៃប្រទេសថៃ ដឹកនាំដោយឯកឧត្តម វ៉ាតថៈ ភុតធិឆាត អភិបាលខេត្ត បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងអភិបាលកិច្ចល្អ រវាងខេត្តជាប់ព្រំដែនទាំងពីរ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៤ ខែកញ្ញាម្សិលមិញ ក្នុងទឹកដីកម្ពុជា អាជ្ញាធរខេត្តទាំងពីរ ឧត្ដរមានជ័យ និងស៊ី សាកេត បានជជែកគ្នាលើកិច្ចការនានា ដើម្បីសម្រួលឲ្យមានភាពល្អឡើង រវាងប្រជាពលរដ្ឋទាំងពីរ ក្នុងការចេញចូលឆ្លងដែនតាមច្រកជាំ-សាងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់លើកិច្ចការសំខាន់ៗជាច្រើនចំណុច ដែលត្រូវដោះស្រាយ រួមមាន ១- ការសម្របសម្រួលឲ្យមានការបន្ថែមម៉ោងចេញចូលនៅច្រកព្រំដែន។ ២- បញ្ហាពង្រឹងការងារសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លង។ ៣- ការងារធ្វើប័ណ្ណឆ្លងដែន សម្រាប់ការចេញចូលជំនួសការទិញសំបុត្ររបស់ពលរដ្ឋក្នុង១ថ្ងៃៗ ដូចច្រកប៉ោយប៉ែត ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋទាំងពីរ ក្នុងការប្រកបមុខរបរ ការងារ រកស៊ី ទៅវិញទៅមក ។ អភិបាលខេត្តស៊ីសាកេត បានគាំទ្រ និងបានទទួលយកនូវរាល់សំណើនានារបស់ភាគីកម្ពុជា ដើម្បី ដាក់ជូនថ្នាក់លើក្នុងការសម្រេច ៕
រថយន្តដឹករបងដែកលួស បើកលឿនបួងចង្កូតមិនប្រយ័ត្ន បណ្តាលអោយក្រឡាប់ផ្ញារជើង នៅស្តុបវត្តនិរោធ
រាជធានីភ្នំពេញ៖ រថយន្តដឹករបងដែកលួសមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈដល់ចំណុចផ្លូវប្រសព្វភ្លើងស្តុប ដោយមិនបង្អង់ល្បឿន បណ្តាលអោយបួងចង្កូតជ្រុលរេក្រឡាប់ផ្ញារជើងច្រងាង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៣ និង៤០នាទីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចស្តុបវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ រថយន្តខាងលើ ជារថយន្តកូរ៉េដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7947 បើកបរដោយបុរសម្នាក់ រួមដំណើរដោយព្រូល ២នាក់ផ្សេងទៀត ។