ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (វ៉ាក់សាំងអាស្ត្រាហ្សេនីកា) នៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមចាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិសំខាន់ៗជាច្រើនរូបទៀតផងដែរ។ សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជា ជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស។ វ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំងទី២ បន្ទាប់ពីវ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ជាជំនួយផ្ដល់ដោយសាធារណរដ្ឋប្រជាមានិតចិន មានចំនួន៦០ម៉ឺនដូស ដែលកំពុងបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការអាទិភាពនៅទូទាំងប្រទេសដោយផ្អែកលើគោលការស្ម័គ្រចិត្ត៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា។ វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ២លាននាក់ហើយបានចាក់វ៉ាក់សាំង។ កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង […]
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី២ ខែតុលានេះ បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងចាក់បញ្ចូលថវិកាប្រមាណ ៥៦០ពាន់លានបាត ឬប្រហែល ១៥.២៣ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចនៅឆ្នាំក្រោយ តាមរយៈគោលនយោបាយកាបូបឌីជីថល។ ផែនការចាក់បញ្ចូលថវិកាប្រមាណ ១៥.២៣ពាន់ដុល្លារទៅក្នុងសេដ្ឋកិច្ចនៅឆ្នាំក្រោយ គឺជាគោលនយោបាយរបស់គណបក្សភឿថៃរបស់លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ដោយប្រជាពលរដ្ឋម្នាក់ៗដែលមានអាយុលើសពី ១៦ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០,០០០បាតក្នុងទម្រង់ជាលុយឌីជីថលសម្រាប់ប្រើប្រាស់ក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។ នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់ទៅកាន់មន្ត្រីរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា លោកកំពុងស្វែងរកការទាក់ទាញវិនិយោគិន នៅក្នុងផ្នែកថាមពលបៃតង និងចេញប័ណ្ណបំណុលនិរន្តរភាពចំនួន ៣០ពាន់លានបាត។