ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកបន្ថែមដល់អ្នកសារព័ត៌មានទាំងអស់ សូមប្រឹងប្រែងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចេញផ្សាយជាសាធារណៈ សូមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់មុននឹងចេញផ្សាយ, ប្រភពព័ត៌មានខ្លះមិនមានភាពស្មោះត្រង់ ជាមួយអ្នកសារព័ត៌មាននោះទេ។ ការរម្លឹកបែបនេះរបស់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំធ្វើសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» “Say No to Fake News” នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អ្នកសារព័ត៌មាន ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយពីព័ត៌មានពិតប្រាកដ មិនមែនជាព័ត៌មានក្លែងក្លាយទេ ខណៈនៅក្នុងបរិបទបច្ចុប្បន្ននេះ បច្ចេកវិទ្យាកំពុងតែរីកចម្រើន ការផ្សាយផ្ទាល់របស់អ្នកសារព័ត៌មានមួយចំនួន គឺមិនបានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈនោះទេ ពោលគឺការផ្សាយមានតែប្រភពម្ខាង ។ ត្រង់ចំណុចនេះ ប្រសិនបើប្រភពព័ត៌មាន ត្រឹមត្រូវគឺមិនមានអ្វីចោទជាបញ្ហានោះទេ ក៏ប៉ុន្តែ ប្រភពពព័ត៌មានខ្លះ ជាប្រភពព័ត៌មានមិនត្រឹមត្រូវ ដូច្នេះ ការផ្សព្វផ្សាយចេញទៅនឹងធ្វើឱ្យមានការយល់ច្រឡំ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា […]
ខេត្តបន្ទាយមានជ័យ ៖ គ្រូខ្មែរម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ សហការជាមួយកម្លាំងនគរបាលស្រុកក្រឡាញ់ ឃាត់ខ្លួនកាលពីវេលាម៉ោង០២រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ពីបទប្រព្រឹត្តប្រទូស្តកេរ្តិ៍ខ្មាស់ ដែលកើតឡើងនៅវេលា០៥ល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេ៣ត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២២ ម៉ោង០៧ព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះអាយុ១៦ឆ្នាំ នៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបានប្តឹងចោទទៅលើឈ្មោះ ឈួ វ៉ាន់ថាន់ ភេទប្រុស អាយុ៤៤ឆ្នាំ ជាគ្រូខ្មែរ នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។ លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងបន្តថា នៅក្នុងពាក្សបណ្តឹងនោះ នាងរៀបរាប់ថានៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ម៉ោង០៥ល្ងាច ម្តាយនាងបានឲ្យនាង និងប្អូនស្រីមានអាយុ១៥ឆ្នាំ […]
“ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុងស្រុក ដែលបានបង្កើតឡើង គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចម្រើន”។ នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។ គួររំលឹកដែរថា ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង០៧ នៃខេត្តក្រចេះ ត្រូវបានធ្វើពិធីប្រកាសសមាសភាពកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។