ជីវិតនិងសង្គម ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

ករណីឃាតកម្មបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន ភាពទទួលខុសត្រូវស្នងការប៉ូលិសជាតិលាលែងចេញពីតំណែង

នៅថ្ងៃទី២៥ខែសីហា ស្នងការប៉ូលិសជាតិជប៉ុនបានប្រកាស លាលែងចេញពីតំណែងដើម្បីជាការទទួលខុសត្រូវចំពោះករណីធ្វើឃាតទៅលើអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ។ ស្នងការប៉ូលិសជាតិបានបញ្ជាក់ថា ចំបាច់ត្រូវតែមានការចាប់ផ្តើមជាថ្មីសម្រាប់ស្ថាប័ននេះ ដើម្បីធានាសន្តិសុខ ដល់អ្នកនយោបាយ។

លោក នាកាម៉ូរៈអ៊ីតារុ ស្នងការប៉ូលិសជាតិជប៉ុនបានបញ្ជាក់ថា ការលាលែងពីតំណែង ដើម្បីជាការទទួលខុសត្រូវសម្រាប់ ករណីឃាតកម្មបាញ់សម្លាប់លើ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាប៉េ ស្សិនសូ កាលពីខែកក្កដាឆ្នាំ២០២២។

ក្រុមអ្នកជំនាញបានលើកឡើងថា ការរក្សាសន្តិសុខអំឡុងពេលដែលលោក អាបេ ត្រូវបានគេបាញ់ប្រហារនៅទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា គឺមិនមានភាពរឹងមាំសោះឡើយ។ បើតាមអ្នកជំនាញផ្នែកសន្តិសុខចំនួន៨នាក់ដែលបានពិនិត្យមើលឃ្លីបវីដេអូជាក់ស្តែងនៃហេតុការណ៍នោះ គឺក្រុមអង្គរក្សតាមពិត មានឱកាសអាចជួយការពារលោក អេបេ បានតាមរយៈការរត់ទៅពាំង ឬចាប់ផ្តួលលោកទៅលើដី នៅក្នុងគម្លាតរយៈពេល២.៥វិនាទី រវាងការបាញ់លើកទី១ដែលខុស ហើយនិងការបាញ់លើកទី២ដែលត្រូវចំលោកអតីតនាយករដ្ឋមន្រ្តីជប៉ុន។

ក្រោយពេលកើតហេតុ មន្រ្តីជប៉ុនជាច្រើនរូបរួមទាំងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដៈហ្វុមិអូ ក៏បានទទួលស្គាល់ផងដែរពីភាពចន្លោះប្រហោងក្នុងការការពារសន្តិសុខចំពោះវត្តមានរបស់លោក អាបេ ដែលជាអតីតមេដឹកនាំមួយទាំងមូល អំឡុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត សភាជាន់ខ្ពស់ជប៉ុន៕

nmr