នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕
លោកបណ្ឌិត គិន ភា ២៣៤ ៥៦៧រៀល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងភរិយា ៥លានរៀល, លោក តាំង សុខយី និងភរិយា ១០លានរៀល, ឯកឧត្តម សួន សុមាលីន និងលោកជំទាវ ១០លានរៀល, លោកឧត្តមសេនីយ៍ឯក ឆាង សុវណ្ណារិទ្ធ និងភរិយា ១លានរៀល, ឯកឧត្តម សំ ប្រជាមានិត ២លានរៀល, លោក យី យ៉េន ១លានរៀល, ឯកឧត្តម ស៊ូ ភិរិន្ទ ៤លានរៀល, ឯកឧត្តម ជីវ ចាន់តារា និងលោកជំទាវ ៤លានរៀល, ឯកឧត្តម ប៉េង ពោធិ៍សា និងលោកជំទាវ ១០លានរៀល, តារាចំរៀង ខាន់ ជែមស៍ ២០លានរៀល, ឯកឧត្តម ង៉ាន់ ភិរម្យ និងលោកជំទាវ […]
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការកសាងមូលធនមនុស្សល្អ ត្រូវ ការរយៈពេលយូរ និងត្រូវការវិនិយោគនៅក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ ក្នុងការកសាងសង្គមកម្ពុជាបានរឹងមាំ។ សម្តេចថ្លែងដូច្នេះនៅក្នុងពិធីជួបជុំសំណេះសំណាលជាមួយសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ឆ្នាំ២០២៣កន្លងទៅ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី បានបន្តថា ជាការពិតការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតមូល ធនប្រយុទ្ធគំនិតច្នៃប្រឌិតបច្ចេកវិទ្យា និងនវានុវត្តដែលជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ជំរុញបង្កើតភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ សម្តេចបានបន្ថែមទៀតថា ការអប់រំ និងការបណ្ដុះបណ្ដាលមិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សេ ដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិស័យទាំងនេះបង្កើននូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិ រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រា ប់អ្នកទទួលបានការអប់រំ បណ្ដុះបណ្ដាល និងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។