ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ដង្ហើមចុងក្រោយ លោកយាយ ដើង ម៉េត មានជម្ងឺដ៍កាចសាហាវកំពុងអំនាវស្វែងរកជុំនួយពីមនុស្សធម៌ អាជ្ញាធរមូលដ្ឋានមេត្តាជួយពួក់គាត់ផង

ខេត្តព្រៃវែង÷លោកយាយ ដើង ម៉េត ជាស្រ្តីមេម៉ាយរស់នៅជាមួយ និងចៅកំព្រាឪពុកម្តាយ ២នាក់បងប្អូនបច្ចុប្បន្នរស់នៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកយាយ កំពុងតែមានជំងឺប្រចាំកាយ កំពុងដង្ហើយស្វែងរកជំនួយសប្បុរសធម៌នៅឆ្ងាយនូវជិតក្តីអាណិតអាសូរ ដែលជាក្តីសង្ឃឹមនៃជីវិតចុងក្រោយមួយនេះ ឲ្យបន្តបានឃើញពន្លឺថ្ងៃបន្តរទៅមុខ។

លោកយាយ ដើង ម៉េត កំពុងតែមានជំងឺមហារីកកំរិតធ្ងន់ ហើយជីវភាពខ្វះខាត និងគ្មានលទ្ធភាពព្យាបាល ដោយសព្វថ្ងៃលោកយាយកំពុងដេកនៅនិងកន្ទេលដែលរងចាំតែសេចក្តីស្លាប់ប៉ុណ្ណោះ ជីវិតអភ័ព្វ របស់លោកយាយ មានបន្ទុកជាអាណាព្យាបាលចៅកំព្រា ឪពុកម្ដាយ ២នាក់ក្មេងៗ រូបគាត់មានជំងឺដ៏កាចសាហាវ ដែលព្យាបាលមិនជា ដោយសព្វថ្ងៃក្តីរំពឹងរបស់លោកយាយមានការលើកទឹកចិត្ត ពីសំណាក់សាច់ញាតិ អ្នកជិតខាង តែសំរាប់អាជ្ញាធរមូលដ្ឋានភូមិ/ ឃុំ/ស្រុក/ខេត្តព្រៃវែង គឺហាក់ដូចជា មានការឃ្លាតឆ្ងាយណាស់ចំពោះប្រជាពលរដ្ឋ។

ការសំណូមពរពីប្រជាពលរដ្ឋសូមអំពាវរនាវសប្បុរសជននៅក្នុង និងក្រៅប្រទេសជាពិសេស ប្រធានក្រុមការងារចុះជួយមូលដ្ឋាន និងកាកបាទក្រហមកម្ពុជា ប្រចាំខេត្តព្រៃវែងមេត្តាចុះជួយពួកគាត់ជាតម្រូវការចាំបាច់បំផុត។

nmr