តារាសម្តែង និងជាផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់អាមេរិក តួអង្គ «Aquaman» គឺលោក Jason Momoa បានព្រមានអ្នកគាំទ្រកុំឲ្យព្យាយាមទៅលេងនៅកោះហាវ៉ៃ ដែលមានភ្លើងឆេះ ព្រៃដ៏ប្រល័យបំផុត បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។ ហេតុការណ៍នេះ បានធ្វើឲ្យវាក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុត នៅសហរដ្ឋអាមេរិក ដែលសម្លាប់មនុស្សច្រើនបំផុត បើគិតក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ តារាសម្តែង Aquaman វ័យ៤៤ឆ្នាំរូបនេះ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ខណៈដែលតួលេខមនុស្សបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃ នៅលើកោះ Maui បានបន្តកើនដល់ ៩៣នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី១៣ ខែសីហានេះ។ លោកបានធ្វើសេចក្តីថ្លែងការណ៍នៅលើ Instagram ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក និងវីដេអូនៃការឆាបឆេះជាមួយនឹងពាក្យថា «កុំធ្វើដំណើរទៅ Maui»។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ChangKook Yang ប្រធានក្រុមហ៊ុន Duwon Asset Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងកម្ចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេច និងគ្រួសារ។ តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសរសេរសារមួយដោយបានចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបសម្ដេច និងគ្រួសារ។ សម្ដេចបានបញ្ជាក់ថា «យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។» សម្ដេចបន្តថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោស ឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។» សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។» ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវសារសំឡេង២ឃ្លីបដែលទី១ មុនសម្ដេចប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយសម្ដេចប្រកាស គឺនៅថ្ងៃទី១២កុម្ភៈ ២០២៥។