ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

បុរស់ចិត្តសឿងម្នាក់​​មក​ពី​ធ្វើការ​ផឹកស្រា​ស្រវឹង​ខឹង​​ប្រពន្ធធ្វើ​ម្ហូប​យឺតយក​ខ្សែក្រវាត់​វា​.​យ​ប្រពន្ធ​ខ្លួន បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បែកក្បាល និង​ប៉ោង​ភ្នែក​ម្ខាង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​មក​ពី​ធ្វើការ​ផឹកស្រា​ស្រវឹង ក៏​កើត​ចិត្ត​ខឹង​ជាមួយនឹង​ប្រពន្ធ​ដែល​ធ្វើ​ម្ហូប​យឺត ក៏​យក​ខ្សែក្រវាត់​វា​.​យ​ប្រពន្ធ​ខ្លួន​ដែល​អាយុ​ក្មេង​ជាង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បែកក្បាល និង​ប៉ោង​ភ្នែក​ម្ខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ យឹ​ម យ៉ោ​ម ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​តាម​រោងចក្រ សា្ន​ក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំ​ពង​ត្រាច ខេត្តកំពត​។ ចំណែក​ប្ដី​នា​ប​ឈ្មោះ កូវ សា​រិ​ន អាយុ​៥៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ប្រពន្ធ​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​ពេល​កើតហេតុ ដោយសារ​ប្ដី​របស់​​គាត់​ចេញពី​ធ្វើការ​សំណង់​មក​ដល់​បន្ទប់​ជួល​វិញ ក៏​ទិញ​ស្រាយ​កមក​ផឹក លុះ​ពេល​ផឹក​ស្រវឹង​ស្រឿង​ៗ​ក៏​បាន​ថាអោយ​គាត់​ធ្វើ​ម្ហូប​យឺត ក្រ​បាន​ហូប​ពេក បន្ទាប់​មក​ក៏​ជជែក​គ្នា​តឹង​សរសៃ​.​ករ​ហូត​រាលដាល​ធ្លាក់​ដល់​រឿង​លុយ​។

ប្រភព​ដដែល​បន្ត​ថា គ្រានោះ​ប្ដី​របស់​គាត់​បាន​សួរនាំ​រឿង​លុយកាក់​អស់​ទៅ​ណា ទើបតែ​បើក​មក​ថ្មី​ៗ​សោះ ប្រពន្ធ​ក៏​បាន​ឆ្លើយ​វិញ​ថា ខ្ញុំ​យក​ទៅ​បង់ថ្លៃ​បន្ទប់​ជួល​អស់ ហើយ​ស្រាប់តែ​ពេល​នោះ ប្ដី​ខឹង​ខ្លាំង​ក៏​បាន​យក​ខ្សែក្រវាត់​ពីរ​ផ្គុំ​គ្នា រួច​វា​.​យ​ទៅ​លើ​ក្បាល​ប្រពន្ធ បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈា​.​ម និង​ប៉ោង​ភ្នែក​ម្ខាង រហូត​ដល់​សន្លប់​ស្ដូកស្ដឹង​តែ​ម្តង ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅផ្ទះ​ជួល​ជិតខាង ឃើញ​ដូច្នេះ​បាន​នាំ​គ្នា​ទាក់ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន លុះ​បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ ហើយ​ក៏​បាន​ឃាត់ខ្លួន​ប្ដី​រូប​នោះ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ ចំណែក​ប្រពន្ធ​វិញ​ត្រូវ​បាន​ខាង​សង្គ្រោះ​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​សួរនាំ​ទៅ​ខាង​ជន​រង​គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ជន​រង​គ្រោះ​បាន​ឆ្លើយ​ថា ប្ដឹង​យក​គាត់ (​បុរស​ជា​ប្តី​) ទៅ​ដាក់​ពន្ធនាគារ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ប្ដី​ចិត្តខ្លាំង​រូប​នេះ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត​៕

 

 

nmr