នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដោយប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើរសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញទៅគ្រប់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេទ្បិចត្រូនិក ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន និងម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធផ្សេងៗ ។ សមិទ្ធផលនេះ ក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និង បង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ, និងដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ ។ ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន […]
ថ្ងៃទី២៧ ខែសីហា មេបញ្ជាការនៃកងនាវាចរទី៧របស់កងទ័ពជើងទឹកអាមេរិកបានលើកឡើងថា ៖ «ត្រូវប្រឆាំងដាច់ខាតចំពោះអាកប្បកិរិយាឈ្លានពានរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង ហើយការប្រើប្រាស់កាណុងទឹកដោយឆ្មាំឆ្នេរសមុទ្រប្រឆាំងនឹងនាវាហ្វ៊ីលីពីន ត្រូវតែមានការត្រួតពិនិត្យ និងដោះស្រាយ»។ អនុឧត្តមនាវីឯកលោក ខាល ថូម៉ាស (Karl Thomas) បានធានាឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្វ៊ីលីពីន ប្រឆាំងនឹងបញ្ហាប្រឈមទាំងឡាយនៅក្នុងតំបន់ ដោយសង្កត់ធ្ងន់ទៅលើវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅហ្វ៊ីលីពីនថា «កងកម្លាំងរបស់ខ្ញុំបានឈរជើងនៅទីនោះគឺដោយសារតែមានហេតុផលមួយចំនួន»។ លោក ថូម៉ាស បានថ្លែងបញ្ជាក់ថា ៖ «នៅពេលដោះស្រាយជាមួយបញ្ហាប្រឈមនេះ វាចាំបាច់ណាស់ដែលយើងត្រូវប្រកាន់ជំហរមួយរឹងមាំ។ ប្រសិនបើពួកគេកំពុងរុញច្រានព្រំដែនបន្តិចម្តងៗ វាចាំបាច់ក្នុងការទប់ទល់ និងចាត់វិធានការដោយការចល័តចុះឡើង និងចេញប្រតិបត្តិការឥតឈប់ឈរ»។ ប្រែសម្រួល៖ធា សុណា ប្រភពព័ត៌មាន៖ Reuters
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃកម្ពុជា និងឯកឧត្តម Sun Shougang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការខេត្តហឺណាន នៃបក្សកុម្មុយនិស្តចិន និងជាអភិបាលរងខេត្តហឺណាន អញ្ជើញជាអធិបតី «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» នៅបរិវេណខាងជើងប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការសម្តែងរួមគ្នារវាងក្បាច់គុនក្បាច់ល្បុកត្តោ និងក្បាច់គុនសៅលីញ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»៕