ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រដ្ឋសភាកម្ពុជានិងរដ្ឋសភាអាស៊ែបៃហ្សង់ ចុះ MoU ជាមួយគ្នាដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរក្នុងក្របខណ្ឌទ្វេភាគីនិងអន្តរជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។
ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើង នៅវិមានរដ្ឋសភា នារាត្រីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីសម្តេច និងលោកជំទាវ ប្រធានរដ្ឋសភា បានជួបពិភាក្សាទ្វេភាគីរួចហើយ។
លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញរដ្ឋសភាប្រទេសអាស៊ែបៃហ្សង់ មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាត និងបានគំាទ្រសភាប្រទេសអាស៊ែបៃហ្សង់ ជាសភាប្រទេសសង្កេតការណ៍អាយប៉ា ជាផ្លូវការចាប់ពីពេលនេះទៅ។ លោកជំទាវ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលនេះនឹងចារជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋសភា អាស៊ែបៃហ្សង់ អំពីការបានក្លាយជាសភាសង្កេតការណ៍អាយប៉ា នៅលើទឹកកម្ពុជា ក្នុងនៅពេលដែលសភាកម្ពុជាធ្វើជាប្រធានអាយប៉ា។
nmr