Related Articles
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អញ្ជើញចុះត្រួតពិនិត្យទីតាំងដែលគ្រោងសាងសង់ប៉ុស្តិ៍សម្រាប់នគរបាលកាពារបេតិកភណ្ឌតំបន់អង្គរ
ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដែលគ្រោងសាងសង់ប៉ុស្តិ៍សម្រាប់នគរបាលកាពារបេតិកភណ្ឌតំបន់អង្គរ ដោយមានការអញ្ជើញចូលរួមអមដំណេីរដោយ ឯកឧត្តម អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ លោកអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា ផងដែរ។ គម្រោងសាងសង់ប៉ុស្តិ៍សម្រាប់នគរបាលកាពារបេតិកភណ្ឌតំបន់អង្គរនេះ គឺដេីម្បីសម្រួលដល់ការបម្រេីការងាររបស់កងកម្លាំងនគរបាលការពារបេតិកភណ្ឌ ឱ្យមានអគារស្នាក់នៅ និងទីកន្លែងបម្រេីការងារសមរម្យ សម្រាប់បំពេញភារកិច្ចប្រចាំថ្ងៃ ការពារសារពេីបតិកភណ្ឌ សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រជាតិ ក៍ដូចជាការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកបំពេញទស្សនកិច្ច ឬធ្វេីទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តនេះផងដែរ។ តាមគម្រោងផែនការ ប៉ុស្តិ៍សម្រាប់នគរបាលការពារបេតិកភណ្ឌដែលគ្រោងសាងសង់មានចំនួន ១៥ប៉ុស្តិ៍ រួមមានប៉ុស្តិ៍ធំចំនួន០៥ ទំហំ ១២x១២មែត្រ រោងយាម ចំនួន១០ ទំហំ ៦x១២មែត្រ។ ប៉ុស្តិ៍ទីមួយ ដែលត្រៀមសាងសង់ជាគំរូមុនគេ មានទីតាំងនៅមុខក្លោងទ្វារទន្លេអ៊ុំ។ សូមបញ្ជាក់ថា ប៉ុស្តិ៍ដែលគ្រោងសាងសង់ខាងលេីគឺ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ […]
ស្រ្តីម្នាក់កើតកំហឹងព្រោះភ្លើងប្រច័ណ្ឌត្រូវបានប្ដីចាក់មួយកាំបិតបណ្ដាល ឲ្យស្លាប់ភ្លាមៗហ្នឹងកន្លែង
ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាប្រពន្ឋបានស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាប្តី ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីយកកាំបិតចាក់ប្រពន្ឋ ដោយសារតែមានទំនាស់គ្នារឿងប្រច័ណ្ឌ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤និង៤២នាទីទៀបភ្លឺថ្ងៃទី 24 ខែមករា ឆ្នាំ2022 នៅចំណុចហាងមួយកន្លែង យីហោអាណាចក្រម្ហូបខ្មែរ(ហៅរាត្រីអាំងឆ័រ)ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះទឹម ស្រីនី ភេទស្រី អាយុ22ឆ្នាំ នៅភូមិរន្ទះ (ខេត្តតាកែវ) ។ ចំណែកជនសង្ស័យឈ្មោះប៉ោក ធឿន ភេទប្រុស អាយុ28ឆ្នាំ នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាអ្នកបម្រើសេវាកំសាន្តនៅចំណុចហាងខាងលើនោះ ចំណែកជនសង្ស័យជាសន្តិសុខ ក៏បានឈ្លោះប្រកែកគ្នា ដោយសាររឿងប្រច័ណ្ឌប្ដី ក្រោយមកក៏មានការឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា ហើយក៏ត្រូវបានជនសង្ស័យជាប្តីចា.ក់ប្រពន្ធ១កាំបិ.តចំដើមទ្រូងខាងឆ្វេង បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅកន្លែងកើហេតុតែម្ដង។ តាមប្រភពព័ត៌មានបានបន្តថា ក្រោយពេលកើតហេតុ ជនបង្កជាប្តីបំរុងរត់គេចខ្លួនដែរ ប៉ុន្តែត្រូវបានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញយុត្តិធម៌ក្រុងច្បារមនធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋានគរបាលក្រុងច្បារមន ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនចា.ក់ស្ត្រីជាប្រពន្ឋ បណ្តាលឱ្យស្លា.ប់បែបនេះ គឺដោយសារនាងចេះតែរករឿងឈ្លោះប្រកែកជាមួយខ្លួនជាប់ជាប្រចាំ ដោយគ្មានមូលហេតុ ហើយចុងក្រោយនេះ នាងបានរករឿងឈ្លោះជាមួយខ្លួន ព្រោះប្រច័ណ្ឌរឿងស្រី។ បច្ចុប្បន្ន […]
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់ គ.ជ.អ.ប ដោយមានការចូលរួមពី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី, ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, រដ្ឋលេខាធិប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន គ.ជ.អ.ប, សមាគម, ក្រុមប្រឹក្សារាជធានី-ខេត្ត, អភិបាលរាជធានី-ខេត្ត ព្រមទាំង អ្នកចូលរួមជាច្រើនរូបទៀត សរុបប្រមាណជា១១៦នាក់។ សូមជម្រាបជូនថា កិច្ចប្រជុំលើកទី១៩ របស់ គ.ជ.អ.ប មានរបៀបវារៈ ចំនួន៤ រួមមាន ៖ ទី១-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប, ទី២-របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១, ទី៣-ការពិនិត្យលើសេចក្តីព្រាងឯកសារកម្មវិធីជាតិស្តីពី ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងទី៤-បញ្ហាផ្សេងៗ។ ជាកិច្ចចាប់ផ្ដើម […]