១.គាំទ្រការដាក់កាមេរ៉ានៅផ្លូវ High Way ដើម្បីសុវត្ថិភាពសម្រាប់ពលរដ្ឋទូទៅ! ការបើកលើសល្បឿនកំណត់ពុំមែនស្លាប់តែអ្នកបើកនោះទេ គឺស្លាប់ដល់អ្នកដទៃដែលពុំបានដឹងអី!
២.បើតាមបទពិសោធផ្លូវ High Way នៅអន្តរជាតិសុទ្ធតែកំណត់ល្បឿន និងដាក់កាមេរ៉ា ដើម្បីពិន័យអ្នកបើកបរលើសល្បឿនកំណត់។ នៅផ្លូវ High Way ភាគច្រើនការកំណត់ល្បឿនមិនឱ្យលើសពី១២០គម./ម៉ នោះទេ។
៣.ចំណែកផ្លូវធម្មតា ទោះបីទូលាយយ៉ាងណាក៏ការកំណត់ល្បឿនមិនឱ្យលើស ៨០គម./ម៉ ដែរ ព្រោះស្ថានភាពគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល ហើយបើបើកបរលើសពី ៨០គម./ម៉ អ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តបានឡើយ ទោះបីរថយន្តអស់លោកល្អយ៉ាងណា ទំនើបយ៉ាងក៏ដោយ សូម្បីព្រះអង្គម្ចាស់ក្សត្រីយ៍ ដាយយ៉ាណា ក៏សុគតដែរ។
៤.ចំពោះការបង់ថ្លៃបើកបរលើផ្លូវ High Way ប្រទេសជឿនលឿនដូចជា អូស្ត្រាលី ចម្ងាយជាង ៣០០គម. បង់តែ២.៦ដុល្លារអូស្ត្រាលី, អង់គ្លេស ២ផោន (២.៥ដុល្លារ) ប៉ុណ្ណោះ។ ចំណែកម្ពុជាជាប្រទេសក្រីក្រ តម្លៃបង់ផ្លូវ High Way ខ្ពស់ពេកហើយ។
៥.ចំពោះការខូចរថយន្តនោះលើដងផ្លូវ ក្រុមអ្នកបើកយានដ្ឋានទូទាំងប្រទេស គួរចងជាសមាគមន៍ បង្កើតក្រុមហ៊ុន Road Services គឺអ្នកមានរថយន្ត អាចបង់ប្រាក់ប្រចាំឆ្នាំ ១ឆ្នាំ ប្រហែល ៦០ដុល្លារ។ ប្រសិនរថយន្តខូចនៅទីណាក៏ដោយ ក្រុម Road Services នឹងទៅជួលជុលឱ្យ បើជួសជុលមិនបាន គឺដឹកមកដាក់នៅជាង ដោយឥតគិតប្រាក់ ប៉ុន្តែបើអត់បង់ប្រចាំឆ្នាំ ត្រូវបង់ប្រាក់ទៅតាមគីឡូម៉ែត្រ។ ការធ្វើបែបនេះ ធ្វើឱ្យអ្នកមានរថយន្តមានភាពកក់ក្តៅគ្រប់ទីកន្លែង៕
ដោយ៖ ឥន សុផល