សណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១២ខែចុងក្រោយនេះ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទដើម្បីបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ «ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មានបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព»។
ភ្នំពេញៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ១០,០០០ ដុល្លារ ជូនដល់លោកស្រី វង្ស ស្រីទូច ភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលពលីដោយជំងឺផ្លូវដង្ហើម នៅតំបន់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី៕