កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការនាំខ្លួនឈ្មោះ ជួប ចាន់ណាត ឈ្មោះ សេង វណ្ណរិទ្ធ និងឈ្មោះ សៅ សម្បត្តិ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយយោងលេីមាត្រាទី១១ នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែខិតខំអនុវត្តដីការបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយោងលេីមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ ។ មនុស្សទាំង ៤នាក់ដែលសមត្ថកិច្ចកំពុងតែស្វែងរករួមមាន : ១- ខេង ចិន្តា (ស្រី) ២- អ៊ុក សុភ័ក្រម៉ូលីកា (ស្រី) ៣- ម៉េង កាន់នីកា (ស្រី) ៤- អេង ស្រីបូ (ស្រី)
ភ្នំពេញ ៖ ក្រសួងធនធានទឹក នឹងឧតុនិយម តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កម្ពុជានឹងមានភ្លៀងផ្គរ ផ្លេកបន្ទោរ រន្ទះ និងខ្យល់កន្រ្ដាក់នៅទូទាំងប្រទេសពិសេសតំបន់សមុទ្រ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ តាមក្រសួងមូលហេតុដែលនាំឲ្យកម្ពុជាជូបស្ថានភាពអាកាសធាតុបែបនេះ ដោយសារតែ មានឥទ្ធិពលចំនួនពីរដាច់ដោយឡែកពីរគ្នាជះឥទ្ធិពលមកលើកម្ពុជា។ ក្រសួងប្រាប់ឲ្យដឹងទៀតថាចាប់ពីថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2014 ។ ព្រោះតែឥទ្ធិពលទាំងពីរខាងលើនេះហើយដែលនាំឲ្យអាកាសធាតុកម្ពុជា មានភ្លៀងផ្គរ ផ្លេកបន្ទោរ រន្ទះ និងខ្យល់កន្រ្ដាក់ ក្នុងកម្រិតទូទាំងប្រទេសទេស។ ដោយយោងលើស្ថានភាពនេះ ក្រសួងបានអំពាវនាវដល់សាធារណជន ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕
ខេត្តត្បូងឃ្មុំ ៖ សេពគ្រឿងស្រវឹងវាអាចធ្វើឱ្យយើងសប្បាយ ឬក៏ធ្វើឱ្យយើងកើតទុក្ខ នាំបញ្ហាមិនអាចឱ្យយើងដឹងមុន។ ពោលឱ្យងាយយល់គឺប្រតិកម្មរហ័សគ្រប់រឿង ។ ទម្លាប់បែបនេះ គឺកេីតមានមេរៀនរាប់មិនអស់មកហើយ ដោយអ្នកខ្លះចូលពេទ្យ និងអ្នកទៀតចូលគុកឬក៏អាចឈានដល់ស្លាប់ក៏មានដែរ ។ ជាក់ស្ដែងដូចករណីផ្តេីមឡេីងដោយសារគ្រឿងស្រវឹងមួយនេះ គឺជនប្រមឹកខាងលើពេលផឹកស្រាស្រវឹងជោកជាំហេីយបានដេីររករឿងអ្នកដទៃ បង្កជម្លោះជាមួយអ្នកមានបំណងល្អដែលរារាំងមិនឱ្យបង្កទំនាស់ តែទីបំផុតត្រូវជនប្រមឹករូបនេះយកកន្ត្រៃចាក់ចំកបណ្តាលឱ្យស្លាប់យ៉ាងរន្ធត់បំផុត។ តាមប្រភពព័ត៌មានបានបញ្ជាក់ថា អំពើឃោរឃៅនេះបង្កដោយឈ្មោះ ប៊ុនថា ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ដែលបានកេីតឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២:២០នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ យ៉ត សំអ៑ាន ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចឱ្យដឹងថា ជនល្មើសឈ្មោះ ប៊ុនថា ធឿនបានផឹកស្រាស្រវឹងជោកជាំ ហេីយដេីររករឿងអ្នកជិតខាង ។ នៅពេលនោះឈ្មោះមឿន ប៊ុនថេង ភេទប្រុស អាយុ៣៨ឆ្នាំ បានរារាំងនិងនិយាយណែនាំឱ្យទៅផ្ទះទៅកុំនៅរករឿងគេអ៊ីចឹង ។ លុះបន្តិចក្រោយមកឈ្មោះ ប៊ុនថា ធឿន បានត្រឡប់មកវិញ ហើយត្រូវឈ្មោះ មឿន ប៊ុនថេង […]