នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចដូចខាងក្រោម៖ ១- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅគណៈ- កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។ ២- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា ភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហ ប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់ អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហ ប្រជាជាតិ ទៅគណៈ កម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ […]
NMR នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ — សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម GOBIND SINGH DEO រដ្ឋមន្ត្រីក្រសួងឌីជីថល នៃប្រទេសម៉ាឡេស៊ី និងជាប្រតិភូនៃវេទិការរដ្ឋាភិបាលឌីជីថល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ជិន ម៉ាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួល បន្ទុកសិទ្ធិមនុស្ស (អាយឆា) បានចូលរួមធ្វើជាសហប្រធានជាមួយអាយឆា-ឥណ្ឌូនេស៊ី និងតំណាង ពិសេសសហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការរៀបចំនិងដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាព អឺរ៉ុប ស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទៅទី៤ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចសន្ទនានេះ បានផ្ដោតទៅលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស រួមមាន ការធ្វើឱ្យប្រសើរ ឡើងនូវការធានាក្នុងការការពារសិទ្ធិកុមារ សិទ្ធិពលករទេសន្តប្រវេសន៍និងការជួញដូរមនុស្ស សេរីភាព បញ្ចេញមតិនិងគំនិត សេរីភាពសាសនានិងជំនឿ សិទ្ធិជនមានពិការភាព បរិស្ថាននិងបម្រែបម្រួល អាកាសធាតុ សិទ្ធិស្ត្រីនិងសមភាពយេនឌ័រ បរិយាប័ន្នសង្គម រួមទាំងការការពារសិទ្ធិមនុស្សអំឡុងពេល ប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម។