ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី ថ្កោលទោសការប្រើប្រាស់ទូរស័ព្ទដៃរបស់ទាហានសម្រាប់ការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង ទីក្រុង Makiivka ស្ថិតក្នុងតំបន់ភាគខាងកើត Donetskបណ្តាលឲ្យទាហានកែណ្ឌរុស្ស៊ី ៨៩នាក់ស្លាប់ ។ សញ្ញាទូរស័ព្ទនេះបានធ្វើឲ្យទាហានអ៊ុយក្រែនដឹងពីទីតាំងយុទ្ធភូមិ ហើយគណកម្មការរបស់ពួកគេ កំពុងស៊ើបអង្កេតលើឧប្បត្តិហេតុដែលបានកើតឡើង ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកអត្ថាធិបាយសង្រ្គាម និងពលរដ្ឋសាមញ្ញរុស្ស៊ី និយាយថា ចំនួនស្លាប់ទាហានពិតប្រាកដ អាចនឹងមានរហូតដល់រាប់រយនាក់ ។ ក្រុមមន្រ្តីរុស្ស៊ី និយាយថា កងកម្លាំងអ៊ុយក្រែន បានដាក់គោលដៅលើអគារស្នាក់នៅរបស់ទាហាន ដោយប្រើប្រាស់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ បាញ់ចេញពីប្រព័ន្ធបាញ់មីស៊ីលចម្រុះកាណុង HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ៕
ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី13 ខែកក្កដានេះ បានបញ្ជាក់ថា ចន្លោះថ្ងៃទី14 ដល់ថ្ងៃទី20 កក្កដា កម្ពុជា នឹងមានភ្លងធ្លាក់ក្នុងកម្រិតមធ្យមទៅខ្លាំង។ ក្រសួងបន្តថា ក្រៅពីភ្លៀងមានបរិមាណច្រើនហើយ ក៏នឹងមានខ្យល់កន្រ្តាក់ ផ្គររន្ទះផងដែរ។ តាមក្រសួងមូលហេតុដែលនាំឲ្យកម្ពុជាជួបស្ថានភាពអាកាសធាតុបែបនេះ ក៏ដោយសារតែកម្ពុជាកំពុងតែទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ហើយប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងជាថ្មីនៅកម្ពុជា គួបផ្សំនិងខ្យល់មូសុងនីរតី។ ចំពោះស្ថានភាពដែលកម្ពុជានឹងជួបប្រទះនេះ ក្រសួងទទូចសួមឲ្យប្រជាជនកុំមានការធ្វេសប្រហែសឡើយ ដោយត្រូវរៀបចំបង្ការទុកមុនដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើក «មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិចនៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤» នៅខេត្តសៀមរាប។ មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។ បើតាម លោក លី ឧត្តម ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានឱ្យដឹងថា មហាសន្និបាតនេះ ជាការរំលឹកឲ្យសមាជិកទាំងអស់ចងចាំថា ពួកគេមានទំនួលខុសត្រូវ ក្នុងការអភិវឌ្ឍសង្គមជាតិ ទាំងក្នុងតំបន់ និងពិភពលោក ដែលជាកាតព្វកិច្ចនៃមនុស្សជាតិ។ លោកបានបន្តថា មហាសន្និបាតនឹងមានកិច្ចសន្ទនាជាច្រើន គំនិតច្នៃប្រឌិតជាច្រើន និងការផ្តោះប្តូរមតិស្ថាបនាគ្នាជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ការរួមចំណែកទាំងអស់ នឹងក្លាយជាលទ្ធផលសកម្មភាពយុទ្ធសាស្ត្រ និងការផ្តួចផ្តើមមួយក្នុងការជំរុញដល់បេសកកម្មថែរក្សាសន្តិភាព និងអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងតំបន់។ លោកបានបន្តថា ក្នុងបរិបទដ៏សំខាន់នេះ យើងក៏ធានាឲ្យបាននូវសហគមន៍បរិយាប័ន្នមួយ អនុញ្ញាតឲ្យគ្រប់វិស័យចូលរួមគ្នាក្នុងបុព្វហេតុកសាងអនាគតរួម មិនសំដៅតែការអភិវឌ្ឍសេដ្ឋកិច្ចមួយមុខនោះទេ តែក៏នឹងគិតគូររួមបញ្ចូលនូវ សមភាពសង្គម ចិរភាពនៃធនធានធម្មជាតិបរិស្ថាន និងការថែរក្សាមរតកវប្បធម៌ផងដែរ។ ដំណើរដើម្បីសម្រេចបាននូវវឌ្ឍនភាព […]