ឯកឧត្ដម តុប ឬទ្ធី អគ្គនាយក នៃនាយកដ្ឋានសេវាកម្មច្បាប់នៃបច្ចេកទេស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញដឹកនាំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយមានការចូលពីគណ:កម្មាការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប រាជធានីភ្នំពេញ។
ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រកាសផ្អាកជាបណ្តោះអាសន្ឋ ចេញ-ចូល និងការអាជីវកម្ម របស់សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរ ចំនួន៦សាខា ក្រោយរកឃើញអ្នកបើកបរក្រុមហ៊ុននេះមានវិជ្ជមានកូវីដ-១៩ គិតចាប់ថ្ងៃទី០២ ខែឧសភា រហូតដល់ពេលមានការជូនដំណឹងសារជាថ្មី ។ ករណីខេត្តបាត់ដំបង ចំនួន៣សាខាក្នុងខេត្ត៖ ទី១. សាខា ក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែលមាននៅក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ទី២. នៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងទី៣. នៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ។ ករណីខេត្តប៉ៃលិន ទាំង៣សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ ក្នុងខេត្ត៖ ទី១. សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែលមានទីតាំងនៅក្នុងបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។ ទី២. នៅក្នុងភូមិផ្សារព្រហ្ម ឃុំស្ចឺងកាច់ ស្រុកសាលាក្រៅ និងទី៣. នៅក្នុងភូមិវាល ឃុំ/ស្រុកសាលាក្រៅ ។ […]
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនចំនួន៣ ចេញប្រតិបត្តិការលើការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ក្រោយពីបានសម្រេចជ្រើសរើសអស់មួយឆ្នាំ បានប្រគល់សិទ្ធិ និងកិច្ចសន្យាជូននាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង៣ខាងលើ រួមមាន៖ ក្រុមហ៊ុន Cintri (Cambodia) / (Everbright China), ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd។ លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាសំរាមសំណល់រឹង គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ គឺទី១៖ បញ្ហាស្ទះចរាចរណ៍, ទី២៖ បញ្ហាស្ទះលូ និងទី៣៖ បញ្ហាស្ទះសំរាម។ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ នៃការគ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដោយបានលុបចោលនូវយន្តការ នៃការប្រមូលថ្លៃសំរាមតាមវិក្កយបត្រអគ្គិសនី ហើយបានរៀបចំឱ្យអតិថិជន បង់ប្រាក់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងតាមប្រព័ន្ធអេឡិចត្រូនិក ដោយស្វ័យប្រវត្តិវិញ។ […]