ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមដោយសមាជិក សមាជិកា គណៈកម្មាធិការសាខា, ប្រធានគណៈកម្មាធិការអនុសាខាទាំង១១ក្រុងស្រុក និងក្រុមប្រតិបត្តិសាខា សរុបចំនួន ៣២នាក់ នៅសាលប្រជុំទីស្នាក់ការរបស់សាខា ។ ក្នុងកិច្ចប្រជុំនេះលោកជំទាវអគ្គលេខាធិការ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិ សាខា-អនុសាខា កាកបាទក្រហមកម្ពជា ខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមនុស្សធម៌ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនាពេលកន្លងមក។ លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ករណីគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ គឺមិនបានធ្វើឱ្យយើងដឹងមុនទេ ដូច្នេះការត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគ […]
«ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ និងធ្វើឱ្យសម្បូណ៌បែបឡើងវិញនូវជីវៈចម្រុះ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងពិធីដាំកូនឈើនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យកសាង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីដាំកូនឈើនេះធ្វើឡើងដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអប់រំក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ធនធានធម្មជាតិពិតជាសំខាន់ណាស់ចំពោះមនុស្សជាតិ ព្រោះធម្មជាតិបានផ្តល់នូវអ្វីៗទាំងអស់ដើម្បីមនុស្សអាចរស់រានមានជីវិតបាន។ ភាគច្រើននៃម្ហូបអាហារដែល មនុស្សបរិភោគគឺបានមកពីធម្មជាតិ។ ឯកឧត្តមបានថ្លែងថា ការដាំដើមឈើនៅក្នុងសហគមន៍នៅពេលនេះ ជាចំណែកមួយនៃការចូលរួមធ្វើឱ្យសហគមន៍មានភាពបៃតង។ «សូមថែរក្សាឈើដែលយើងបានដាំដើម្បីឱ្យវារីកលូតលាស់ធំធាតុ និងសូមបងប្អូនចូលរួមការពារនិងអភិរក្សព្រៃឈើធម្មជាតិនៅក្នុងតំបន់អភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំ ពោះជ័យលាភីសិស្សដែលទទួលបាននិទ្ទេស«A» ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានផ្តាំផ្ញើថាសូមកុំទាន់ មានមោទនភាពខ្លាំងពេកចំពោះជោគជ័យនេះ ត្រូវខិតខំឱ្យកាន់តែខ្លាំងតទៅមុខទៀត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកតដ្ឋមន្ត្រី ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស «A» ជាងពីរពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ បានមាន ប្រសាសន៍ថា ការប្រឡង គ្រាន់តែជាការវាស់ស្ទង់សមត្ថភាពប៉ុណ្ណោះ សំខាន់គឺត្រូវខិតខំបង្កើនសមត្ថភាព របស់ខ្លួនបន្ថែមទៀត ទោះបីមានលទ្ធផលនិទន្ទេស«A» ឬលទ្ធផលបែបណាក៏ដោយ មិនត្រូវឱ្យលទ្ធផល របស់ខ្លួន ក្លាយជាឧបសគ្គរារាំងដល់កិច្ចខិតខំតទៅមុខទៀតនោះទេ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើទៀតថា ការបញ្ចប់ថ្នាក់ទី១២ ជាពេលវេលាឈានដល់ ការចាប់ផ្តើមម្ចាស់ការលើជីវិតខ្លួនឯង។ ការបញ្ចប់ថ្នាក់ទី១២ គឺឈានដល់ផ្លូវបំបែក ដែលត្រូវទទួលខុសត្រូវ និងបង្កើតជំហរសមត្ថភាពដោយខ្លួនឯង ត្រូវប្រឹងកាន់តែខ្លាំងទើបរឹងមាំ។ មកដល់ផ្លូវបំបែកនេះ លែង ត្រូវពឹងផ្អែកទៅលើអាណាព្យាបាលទៀតហើយ ។ ការទទួលបាននិទ្ទេស […]