នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក តាង ហ្គោដុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការអរគុណយ៉ាងខ្លាំងចំពោះ សម្តេចធិបតី ដែលបានទទួលស្គាល់នូវការងារ និង ការចូលរួមរបស់លោក ក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក តាង ហ្គោដុន ក៏បានគូសរំលេច និងគោរពជម្រាបជូន សម្តេចធិបតី អំពីការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។ បន្ថែមលើនេះ លោក […]
នៅក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាព្រះពុទ្ធបដិមា និងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងចង្ហាន់ព្រះសង្ឃ ៣៨៨ អង្គ ប្រកបដោយសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះពុទ្ធសាសនា។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគម ក៏បានជួបសំណេះសំណាលជាមួយសមាជិកា និងយុវតី របស់សមាគមទាំង៣សាខា ព្រមទាំបានផ្ដល់ដំបូន្មានល្អៗ ដល់សមាជិកាដែលជាយុវតីទាំងអស់ ត្រូវរៀបចំខ្លួនធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម និងប្រកាន់ខ្ជាប់តាមឱវាទរបស់ព្រះពុទ្ធសាសនា។ គួរជម្រាបជូនថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលទិវង្គត នៅថ្ងៃ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ដោយ រោគាពាធ ក្នុងជន្មាយុ ៩៣ ព្រះវស្សា ។ ព្រះសពរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ត្រូវបានតម្កល់ទុក […]
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង ក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូអន្តរក្រសួងទៅចូលកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ប្រទេសហត្ថលេខីអនុស្សរណៈ យោគយល់គ្នា (MoU) ឆ្នាំ១៩៩៣ នៃមហាអនុតំបន់ទន្លេមេគង្គ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ ៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សារធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងយោតំណាងប្រតិភូបានជម្រាបជូនថា កម្ពុជានិងប្រទេសMOUទាំងអស់នឹងត្រូវចូលរួមកិច្ចប្រជុំរយៈពេល០៣ថ្ងៃនេះ ដើម្បីពិពិនិត្យ ពិភាក្សា និងចែករំលែកបទពិសោធន៍ការងារ និងស្ថានភាពគ្រឿងញៀន តំបន់ និងនៅក្នុងប្រទេសនីមួយៗ ៖ ★ ពិនិត្យពិភាក្សា ស្តីពីលទ្ធផលការងារ ស្តីពីការអនុវត្តផែនការសកម្មភាព អនុតំបន់ លើកទីXII ដែលប្រទេសនីមួយៗបានអនុវត្ត ដែលក្នុងនោះរួមមានប្រធានបទចំនួន ០៤គឺ៖ គ្រឿងញៀន និងសុខភាព កិច្ចសហការអនុវត្តច្បាប់ កិច្ចសហការអន្តរជាតិ […]