Related Articles
មេបញ្ជាការកងទ័ពជើងគោក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអនុព័ន្ធយោធាបង់ក្លាដែស ទទួលបន្ទុកកម្ពុជា
នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី Mohamad Masudur Rahman អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងយ៉ាងហ្គូន ចូលជួបសំណេះសំណាលណែនាំខ្លួន និងពិភាក្សាការងារ។ ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានរំឭកអំពីចំណងមិត្តភាពយូរលង់កម្ពុជា-បង់ក្លាដែស ចាប់តាំងពីឆ្នាំ១៩៧៣ និងការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៩៣ ដែលពេលនោះបង់ក្លាដែស ក៏បានបញ្ជូនកងកម្លាំងមួកខៀវមកបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ហើយរហូតមកទល់ពេលនេះ ប្រទេសទាំងពីរនៅរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសក្តានុពលសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍជនបទ, វិស័យទេសចរណ៍ និងកសិកម្ម ជាដើម។ ចំពោះវិស័យយោធា ថ្វីត្បិតតែកិច្ចសហប្រតិបត្តិការក្នុងផ្នែកនេះនៅមានកម្រិតតិចតួច ប៉ុន្តែក្នុងអនាគតខាងមុខ គឺអ្វីៗនឹងមានភាពប្រសើរឡើង ដោយសារក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគី ដើម្បីជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។ ជាការឆ្លើយតប លោកអនុព័ន្ធយោធាបង់ក្លាដែស បានបង្ហាញនូវក្តីរីករាយចំពោះការបំពេញតួនាទីក្នុងមុខតំណែងជាអនុព័ន្ធយោធា ទទួលបន្ទុកប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីការរំពឹងទុកខ្ពស់ និងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសំដៅធ្វើយ៉ាងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-បង់ក្លាដែស ឱ្យមានកម្រិតឈានឡើង ស្របតាមសុឆន្ទៈ និងគោលការណ៍របស់ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសបង់ក្លាដែស ដែលបានផ្តល់សារៈសំខាន់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពកម្ពុជា។ នារសៀលថ្ងៃទី១៤ ខែមិថុនា […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ឆ្នាំង
នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ឆ្នាំង។ យោងតាមរបាយការណ៍របស់ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្របខណ្ឌមន្រ្តីរាជការស៊ីវិលសរុបទូទាំងខេត្ត មានចំនួន ៦,៨៦៧ នាក់ ស្រី៣,០០៧នាក់ ក្នុងនោះក្របខណ្ឌមន្រ្តីរាជការបម្រើការងារនៅរដ្ឋបាលខេត្តចំនួន ១១១នាក់ ស្រី៣៧នាក់ មន្រ្តីរាជការសាលាក្រុង ស្រុក ចំនួន៤៤៦នាក់ ស្រី ១៤២នាក់ ក្របខណ្ឌមន្រ្តីអប់រំ គ្រូបង្រៀនចំនួន ៤,៥៥៦ នាក់ ស្រី ២,០២៦នាក់ ក្របខណ្ឌមន្រ្តីសុខាភិបាល គ្រូពេទ្យ ចំនួន ៨៣០នាក់ ស្រី៥០៦ នាក់ កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅលើទឹកដីខេត្តកំពង់ឆ្នាំងផ្នែកយោធាមាន១៥មូលដ្ឋាន នគរបាលជាតិមានស្នងការនគរបាល សាលាភូមិភាគនគរបាល អធិការនគរបាលក្រុងស្រុក ប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ ៨១មូលដ្ឋាន កងរាជអាវុធហត្ថមានបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបញ្ជាការអាវុធហត្ថក្រុង ស្រុក […]
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សូមបន្តជឿទុកចិត្តមកលើសម្តេចតេជោ តាមរយៈការបោះឆ្នោតជូនសម្តេច បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត
(កំពត)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ នៅក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលបន្តកើតមានទ្បើងនៅក្នុងទីអារាមដែលមានចំណាស់ជាង៣០០ឆ្នាំ ក្រោមដំណើរឆ្លងកាត់ដំណាក់កាលទ្បើងចុះ ជាច្រើននៃប្រវត្តិអតីតកាល។ លោកថា «នៅក្រោមម្លប់នៃសុខសន្តិភាពជាង៤០ឆ្នាំកន្លមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស។ សុខសន្តិភាព នេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ ជាពិសេសការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗ»។ ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចជាថ្មីទៀតថា សម្តេចតេជោ បាននាំមកនូវសន្តិភាពពេញលេញសម្រាប់ជូនប្រជាពលរដ្ឋ រួមមានទាំង «សន្តិភាពផ្លូវកាយ» គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវ ស្ថានការណ៍សង្គ្រាម ដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់អាយុជីវិត ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធជាតិ និង «សន្តិភាពផ្លូវចិត្ត» គឺការបង្កលក្ខណៈឱ្យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅប្រកបដោយក្តីសង្ឃឹម។ «សម្តេចតែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ […]