ភ្នំពេញ ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន០៥ខ្នងសង់ឡើងពីឈើប្រក់ក្បឿង និងស័ង្កសី ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដែលបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅក្បែរនឹងវត្តអង្គពោធិ៍ញាណ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ បើតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនពេលកើតហេតុ មានក្មេងៗក្នុងភូមិបានឃើញភ្លើងឆេះចេញពីផ្ទះពលរដ្ឋមួយខ្នង ក្នុងចំណោម០៥ខ្នងដែរឆាបឆេះនោះ ។ ភ្លាមនោះក្រុមក្មេងៗ បានរត់ទៅប្រាប់ពលរដ្ឋជិតខាងក្បែរនោះ ក៏បង្កអោយមានការភ្ញាក់ផ្អើលឡើង ក្រុមពលរដ្ឋបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ ខណៈអណ្តាតភ្លើងកាន់តែឆេះរាលដាលយ៉ាងសន្ធោរសន្ធៅខ្លាំងឡើងៗ និងមានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើអាកាស ។ ដោយឡែកចំពោះមូលហេតុវិញ មិនទាន់អាចបញ្ជាក់បាននៅឡើយនោះ ខណៈមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ ។
នៅតំបន់អាស៊ានមានការលើកទីក្រុង ឬរាជធានី ទៅកន្លែងផ្សេងៗ តែកម្ពុជាមិនមានទេ ហើយយើងក៏គ្មានផែនការកំណត់ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង/រាជធានី មិនមានការកំណត់មិនឱ្យពលរដ្ឋមានកូន និងមិនមានផែនការហាមប្រជាពលរដ្ឋដែលមានលទ្ធភាពទិញយានយន្តជិះនោះដែរ”។ (ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤)
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក សៀង នាគ អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិតំណាងឯកឧត្តម ថោង រដ្ឋសិក្ក អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ មន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គលើកទី៤៧ និងកិច្ចប្រជុំក្រុមប្រឹក្សា ភិបាលការិយាល័យទេសចរណ៍មេគង្គ តាម ប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ តំណាងធនាគាអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធ ។ បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា លទ្ធផលដែលទទួលបានគឺ ១. ប្រទេសសមាជិក GMS គាំទ្រកម្ពុជា លើគំនិតផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍អង្គភាពទេសចរណ៍មេគង្គ (Mekong Destination) ដែលជាកម្មវិធីក្នុងទម្រង់កិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរ។ ២. ប្រទេសជាសមាជិក GMS បានបង្ហាញពីឆន្ទះ ដើម្បីទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅក្នុងផែនការស្តារវិស័យទេសចរណ៍ឡើងវិញរបស់ប្រទេសនីមួយៗ។ ក្នុងនោះកម្ពុជាបានបង្ហាញពីយុទ្ធសាស្ត្រសំខាន់ៗនៃផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលកូវីដ-១៩ ២០២១-២០២៥ និងផែនការត្រៀមបើកទទួលកញ្ចប់ទេសចរណ៍ចាក់វ៉ាក់សាំង អំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីបង្កើនទំនុកចិត្តលើគោលដៅទេសចរណ៍កម្ពុជា ចូលរួមស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។ ៣. អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងផែនការស្តារការទំនាក់ទំនងទេសចរណ៍មេគង្គឡើងវិញ (Mekong Tourism Communication […]