ភ្នំពេញៈ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជួបជាមួយលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជានិងប្រទេសសឹង្ហបុរី ក្នុងវិស័យច្បាប់និងប្រព័ន្ធយុត្តិធម៌។ ជំនួបនេះ ធ្វេីឡេីងនៅនារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិទ្វេភាគីរវាងក្រសួងយុត្តិធម៌កម្ពុជានិងប្រទេសសឹង្ហបុរីក្នុងវិស័យច្បាប់និងប្រព័ន្ធយុត្តិធម៌ ជាពិសេសកិច្ចសហប្រតិបត្តិការលើគម្រោងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ក្នុងជំនួបពិភាក្សានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានអញ្ជើញ ឯកឧត្តម ជិន ម៉ាលីន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំជាន់ខ្ពស់នៅសាលានយោបាយសាធារណ: Lee Kuan Yew (Lee Kuan Yew School of Public Policy) រយ:ពេល ៦ សប្តាហ៍ នៅប្រទេសសឹង្ហបុរី ពីពាក់កណ្តាលខែតុលា ដល់ចុងខែវិច្ឆិកា ខាងមុខនេះ។ ក្នុងរយ:ពេលនៃវគ្គបណ្តុះបណ្តាលនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏នឹងរៀបចំឱ្យឯកឧត្តម ជិន ម៉ាលីន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសសឹង្ហបុរី ដើម្បីស្វះស្វែងរកឱកាសក្នុងការសហការរវាងក្រសួងយុត្តិធម៌កម្ពុជានិងប្រទេសសឹង្ហបុរី។
នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី វោហាឆ្នើម បាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងនៃកម្មវិធី វោហាឆ្នើម តាមរយៈប្រព័ន្ធVideo conference zoom។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដោយអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធVideo conference zoom។ ឆ្លងតាមការប្រកួតប្រជែងកន្លងមកនេះ ទីបំផុតកម្មវិធីបានរកឃើញបេក្ខជនដែលបានជាប់ជ័យលាភី ដោយក្នុងនោះ វិញ្ញាសា ឯកបុគ្គល ជ័យលាភីលេខ១បានទៅលើបេក្ខនារី សាន នីកាម៉ារៀ និងលេខ២បេក្ខនារី ហៀង គីមហួយ និងវិញ្ញាសា ជជែកកដេញដោលលជាក្រុម […]
ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ ដែលគាំទ្រដោយសហព័ន្ធកីឡាវាយសីអាស៊ី (BA) បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិកមកពី ៥ប្រទេសចូលរួម គឺមម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត ។ ពិធីបើកការប្រកួតជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំថ្នាក់តំបន់នេះ បានធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោក Wajid Ali ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កីឡាវាយសី នៃសហព័ន្ធកីឡាវាយសីអាស៊ី និងវត្តមានប្រតិភូ អត្តពលិក និងទស្សនិកជាច្រើនផងដែរ ។