ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ កត្តាដែលនាំឱ្យប្រទេសជាតិទទួលបានជោគជ័យ គឺមានកត្តាសំខាន់ ៤យ៉ាង

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាដែលនាំឱ្យប្រទេសជាតិទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១. យុគសម័យបច្ចេកវិទ្យាទំនើប ដែលអាចជួយឱ្យផ្លោះរំលងដំណើរការមួយចំនួនបានប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ទី២. ខ្មែរគឺជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿង ប៉ុន្តែបានបាត់បង់ឱកាសគ្រប់យ៉ាងដោយសារសង្គ្រាមញាំញី។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន កត្តាសុខសន្តិភាពបានជួយឱ្យយើងមានលទ្ធភាពងើបទ្បើង និងបោះជំហានទៅមុខដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ទី៣. ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដែលកំពុងមាន បានជួយឱ្យកាត់បន្ថយគម្លាតជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក និងទី៤. ការរក្សាបាននូវឯករាជ្យ និងស្វ័យម្ចាស់ការលើគ្រប់វិស័យ។
ការបញ្ជាក់នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។
nmr