បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃមកហើយ(មកទល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) កម្ពុជាមានកម្រិតអត្រាឆ្លងកូវីដ-១៩ មានចំនួនសូន្យ(០) ដែលជាភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ថ្លែងក្នុងពិធីអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួន ពីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ការ ៣ការពារ និង៣កុំ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ»៕
ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា លេខាធិការដ្ឋាន អាយស៊ីស៊ី អង្គរ ICC Angkor និងអង្គការយូណេស្កូប្រចាំកម្ពុជា បានបញ្ចប់បេសសកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋាន នៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ។ បេសសកម្មនេះ ធ្វើឡើងចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ដល់រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ចប់ជាស្ថាពរ។ ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមការងារដែលបានចុះពិនិត្យនេះ រួមមាននៅប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី ប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត។ ឯកឧត្ដម បានបន្ដថា ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធប្រាសាទ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថេរភាព និងភាពរឹងមាំរបស់ប្រាសាទយើង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណ្ឌភាពតំបន់ជុំវិញរចនាសម្ព័ន្ធប្រាសាទឱ្យមានលក្ខណ:ល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និងបូរណភាពរបស់អង្គរ។ ជាពិសេស […]
ភ្នំពេញ : ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមក្នុងកម្មវិធីបើកយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ យុទ្ធនាការនេះ មានការចូលរួមពី ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង រដ្ឋបាលស្រុករុក្ខគីរី ក្រុមការងារផែនការសកម្មភាពមីនខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០នាក់។ លោក លី ធុជ បានលេីកឡេីងថា បន្ទាប់ពីរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជា ក្រោមការដឹកនាំប្រកបដោយឆន្ទៈមុះមុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើនសន្ធឹកសន្ធាប ចូលរួមសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជានៅគ្រប់ទិសទីរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតាសម្រាប់កសាងភូមិឋាននិងបង្កបង្កើនផល ព្រមទាំងបានរកឃើញនិងកំទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់។ ការងារបោសសម្អាតមីននិងគ្រាប់ មិនត្រឹមតែបានចូលរួមផ្តល់ដីសុវត្ថិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើន គួបផ្សំជាមួយនឹងការយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងជម្រុញការងារផ្សព្វផ្សាយអប់រំការយល់ដឹងអំពីមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋាន ផងដែរ។ ជារៀងរាល់ឆ្នាំ […]