សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឲ្យដឹងនៅមុននេះបន្តិចយ៉ាងដូច្នេះថា៖ តាមរយៈការផ្សាយរបស់កោះសន្តិភាព ខ្ញុំទើបដឹងថា តារាសំដែង បញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។ ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ ខ្ញុំនិងភរិយាសូមចូលរួមចំនួន៣មុឺនដុល្លារ(30,000$) សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល។ សូមក្មួយ បញ្ញា សិទ្ធ ទាក់ទងមក លោក សេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABA របស់ក្មួយតាមលេខទូរសព្វ័ 012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ។
នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងការជួញដូរមនុស្ស ចូលរួមកិច្ចប្រជុំកិច្ចប្រជុំឧក្រិដ្ឋកម្មឆ្លងដែនអាស៊ាន ស្ដីពីការប្រឆាំងការជួញដូរមនុស្ស លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូ ហើយក្រុមការងារSOMTCកម្ពុជាចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ដឹកនាំដោយលោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា សមាជិកក្រុមការងារSOMTCកម្ពុជា និងជាមន្ត្រីបង្គោលនៃផែនការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារលើកទី១៧នេះ គឺដឹកនាំដោយប្រទេសហ្វីលីពីន និងមានការចូលរួមពីតំណាងបណ្ដាប្រទេសអាស៊ាន។ ព្រមជាមួយនេះ កិច្ចប្រជុំនឹងរួមគ្នាពិនិត្យ ពិភាក្សាលើផែនការការងារសម្រាប់វិស័យនេះ និងការចែករំលែកបទពិសោធន៍លើការអនុវត្តការងារ បញ្ហាប្រឈមនាពេលកន្លងមក ដោយបណ្ដាប្រទេសអាស៊ានតាមការធ្វើបទបង្ហាញរយៈពេលខ្លីផងដែរ៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមការការទប់ស្កាត់ការបន្តលក់ដូរទំនិញ ឬអីវ៉ាន់ កាន់តែចូលកៀកជាប់នឹងដងផ្លូវជាតិលេខ៥៧ រដ្ឋបាលក្រុងប៉ៃលិន បានដឹកនាំក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ ដោយអប់រំឱ្យប្រជាពលរដ្ឋទាំងអស់បង្ខិតតូប ឬរោងលក់ដូរ ចូលទៅខាងក្នុងប្រវែង៣ម៉ែត្រ។ នៅក្នុងការចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈនេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ការដឹកនាំក្រុមការងាររៀបចំសណ្តាប់ធ្នាប់នេះ គឺធ្វើយ៉ាងណាឱ្យប្រជាបលរដ្ឋដែលបំពានចិញ្ចើមផ្លូវលក់លយចូលមកកាន់តែកៀកនឹងផ្លូវជាតិលេខ៥៧នេះ ឱ្យបន្ថយតូប ឬរោងរបស់ខ្លួនចូលទៅក្នុងឆ្ងាយពីផ្លូវបន្តិច ដើម្បីរក្សាសោភ័ណភាពទីក្រុងស្អាត ងា.យស្រួលក្នុងការទាក់ទងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។ លោកបន្តទៀតថា ជំហានដំបូងនេះ មិនមានការផាកពិន័យដល់ពួកគាត់នោះទេ គ្រាន់តែក្នុង១អាទិត្យម្តង ក្រុមការងារក្រុងនឹងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ទាំងផ្លូវជាតិលេខ៥៧ និងតាមដងផ្លូវលំក៏ដោយ ព្រោះជាចិញ្ចើមផ្លូវទុកឱ្យប្រជាពលរដ្ឋដើរហាត់ប្រាណនាពេលព្រឹក ឬល្ងាច ឱ្យមានសុវត្ថិភាពផងដែរ។ ម្យ៉ាងវិញទៀត ការលក់ដូរកាន់តែខិតជិតផ្លូវបែបនេះ មិនល្អនោះទេ បើសិនជាមានករណីរថយន្តជ្រុលចង្កូតទៅបុកប៉ះនាំឱ្យមានការខូចខាតទ្រព្យសម្បត្តិ ឬបាត់បង់អាយុជីវិតជាយថាហេតុ ថែមទៀតផង។ លោកក៏សំណូមពរឱ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន មានការយោគយល់ ដោយត្រូវនាំគ្នាបង្ខិតតូបរបស់ខ្លួនចូលទៅខាងក្នុងបន្តិច ហើយការធ្វើបែបនេះ ជាការជួយដល់សម្រស់ទីក្រុងប៉ៃលិន ឱ្យកាន់តែមានភាពស្រស់ស្អាត ហើយមានរបៀបរៀបរយល្អ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន ឬបង្កភាពអនាធិបតេយ្យតាមដងផ្លូវនោះឡើយ។ […]