នារសៀលថ្ងៃចន្ទទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ “មណ្ឌលកីឡាហែលទឹកបាត់ដំបង” ស្ថិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូសិស្ស និស្សិត កីឡាករ និងកីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។ ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងសន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង នាពេលនេះ។ ឯកឧត្តមបន្តថា កាយវិការដ៏ប្រពៃនេះ ជាការចូលរួមចំណែកក្នុងការលើកស្ទួយ និងអភិវឌ្ឍនវិស័យកីឡានៅកម្ពុជា ដើម្បីឈានទៅរកការប្រកួតក្នុងឆាកអន្តរជាតិ(ស៊ីហ្គេម)២០២៣ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដើម្បីស្តារកេរ្តិ៍ឈ្មោះកីឡាហែលទឹកកម្ពុជាឡើងវិញ។ ឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងថា មណ្ឌលកីឡាហែលទឹកនេះសាងសង់លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្នុងនោះរួមមាន៖ អាងទឹកសម្រាប់ប្រកួត, អាងលោតទឹក, អាងហែលកំដៅសាច់ដុំ, ប៉មលោតទឹក, […]
ការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ជាចេតនាមួយដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវតែធ្វើដើម្បីសម្រួលការលំបាកជូន ប្រជាពលរដ្ឋ បានធ្វើដំណើរចេញ ចូល ទៅធ្វើការងារនិងប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតបានស្រួល ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានបិទខ្ទប់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឲ្យបានការរីករាលដាលជំងឺកូវីដ-១៩។ នៅរសៀលថ្ងៃទី១០ ឧសភានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអភិបាលខណ្ឌទាំង ១៤ចូលប្រជុំ តាមរយៈប្រពន្ធវីដេអូមួយ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឲ្យបានច្បាស់លាស់ មុនការសម្រេចដាក់ តំបន់ដែលត្រូវ បង្រួមនេះឲ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅថ្ងៃ១២ ឧសភាខាងមុខនេះ ដែលអាចឲ្យការងារនៃការបង្រួមតំបន់បិទខ្ទប់ នេះ មានប្រសិទ្ធភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោល បំណងនៃការជួបសំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះសម្តេចទាំងទ្វេដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ដែលនេះជាប្រវត្តិសាស្រ្តមួយសម្រាប់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តត្រាវិញ។ ព្រះអង្គក៏សូមយកឱកាសនេះថ្លែងអំណរព្រះគុណ និងអរគុណចំពោះសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ […]