ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនដឹកសម្ភារៈសម្រាប់ធ្វេីសមយុទ្ធនាគមាសមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​

ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអមដំណើរ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អញ្ជើញទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ៩៩៩ ជាប្រភេទ​នាវាពហុមុខងារ​ Type-071​ ដឹកនាំដោយឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ ជិន​ មិនធាន​ នាយសេនាធិការរង​ កងទ័ពជេីងគោក​ភាគខាងត្បូង​ នៃកងទ័ពរំដោះប្រជាជនចិន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣។
នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន​មានបណ្ដោយប្រវែង​២១០ម៉ែត្រ និងទទឹងប្រវែង​​២៨ម៉ែត្រ​ ជម្រៅទឹកប្រវែង​០៧ម៉ែត្រ
ល្បឿន​​២៥ ណត​ ទំងន់ផ្ទុក​​២៥០០០តោន​ នាវិក​​​ចំនួនជាង៤០០នាក់
ឧត្ថម្ភាចក្រ​​ចំនួន ០៤គ្រឿងប្រភេទ Z8 super Frenlon
ដឹកនាំបញ្ជាលោកឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជើងគោកភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។
nmr