ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ទទួលយកលោក សែម ហាក់ អតីតអគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា “បន្ទាប់ពីលោកបណ្ឌិត សាម អុីន ខ្ញុំទើបបានទទួលពាក្យ ស្នើសុំពីលោក សែម ហាក់ អតីត អគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទើបចាកចេញសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ យើងពេញចិត្តនិងទទួលយកនិងប្រគល់ការងារនៅក្រសួង បរិស្ថាន ក្នុងឋានៈជាអនុរដ្ឋលេខាធិការ”។
លោក សែម ហាក់ បានធ្វើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នេះ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
nmr