នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខនិងបាននាំយកអំណោយស្បៀងអាហារ ថវិកា មួយចំនួន ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងឱកាសបុំណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។
លោកវរសេនីយ៍ឯក ហេង ជា មេបញ្ជាការរង និងជាប្រធានក្រុមការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ចសំរាប់អតីតយុទ្ធជន និងសម្រប សម្រួលស្ថានភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីស្ថានភាព និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១ គ្រួសារ ដែលសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកបានផ្តល់ដីសម្បទានសង្គមកិច្ចចំនួន១ ហិកតាកន្លះ និងផ្ទះមួយខ្នងក្នុងមួយគ្រួសារ ព្រមទាំងបានស្ថាបនាផ្លូវលំក្នុងភូមិប្រវែង១២គីឡូម៉ែត្រ ព្រមទាំងអណ្តូងទឹកស្អាតតាមគ្រួសារនីមួយៗផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេលោកតែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនី យ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធ ជនកម្ពុជា លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលេីដីសម្បទានសង្គមកិច្ច ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗនិងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ ចិញ្ចឹមសត្វ លេីដីសម្បទាន ដែលសម្តេចតេជោ បានចែកជូន ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ហើយត្រូវចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវគោល នយោ បាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាល។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឧត្តម សេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី មានស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលេីដីសម្បទានសង្គមកិច្ច នៅក្នុងឱកាសនេះផងដែរ ៕