(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិកតំណាងនាយឧត្តមសេនីយ៍ ប៉ែន វិបុល។ ក្នុងពិធីនេះដក៏មានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ មន្ត្រីដែលទទួលផ្ទេរកិច្ច និងតែងតាំងមុខតំណែងចំនួន៨៥រូប និងបំពាក់ឋានន្តរស័ក្តិចំនួន១៣០រូប សរុប២១៥រូប។ ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ និងអានលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជូនដល់អង្គពិធី។ ឧត្តមសេនីយ៍ឯក ស ថេត និងឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានអញ្ជើញផ្តល់កិត្តិយសផ្តល់លិខិតប្រកាសតែងតាំងជូនលោកស្នងការរង និងបំពាក់ស័ក្តិជូនមន្ត្រីជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងដែលទើបទទួលតំណែងថ្មី តំណាងឲ្យលោកស្នងការរង និងមន្ត្រីទាំងអស់ដែលទើបទទួលបានការតែងតាំង ឡើងប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី […]
នារសៀលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូពីចម្ងាយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ដ្រី ស្ដីពីការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំ-ការបញ្ជូលបទពិសោធន៍ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅក្នុងដំណាក់កាលទី២ នៃទសវត្សអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដែលមានការចូលរួមពី ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា បានរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ ក្នុងនោះ ក៏មានផលប៉ះពាល់លើលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការរក្សាការផ្តល់សេវា និងមុខងារអនុវត្តជាប្រចាំ នៃប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានផងដែរ។ ជាងនេះទៀត សម្ដេចក្រឡាហោម ក៏បានបន្ដថា នៅក្នុងបរិបទដ៏លំបាកស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំជំរុញកសាងភាពធន់ផ្នែកសង្គម ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល លើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គមទាំងគុណភាព និងវិសាលភាព ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស។ ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ […]
ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងចុះធ្វើការណែនាំទីតាំងចំនួន០៣ដែលបានបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់។ ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងបានចុះធ្វើការណែនាំទីតាំងចំនួន០៣ មានដូចខាងក្រោម៖ ១-ភោជនីយដ្ឋានយីហោ«កាត់ចិត្ត»នៅចំណុចផ្លូវលេខ២៧៨ ភូមិ៧ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ២-ភោជនីយដ្ឋានយីហោ«BBQ BAR» នៅចំណុចផ្លូវលេខ៣២២ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ៣-ទីតាំងឃ្លាំងបន្លែនៅផ្លូវលេខ៤០២ ជិត ICU Clinic។ សូមជម្រាបថា ក្រោយប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មានអ្នកផឹកស៊ីបង្កការរំខាននិងបង្កសំឡេងរំខានដល់អ្នកជិតខាងមក លោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងចុះផ្ទាល់ ដើម្បីចុះទៅធ្វេីការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពផឹកសុីឡូឡាបង្កសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន ។ ជាចុងក្រោយលោកអភិបាលខណ្ឌក៏បានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាកាត់បន្ថយ ឬចៀសវាងការជួបជុំមនុស្សច្រេីន ដេីម្បីបង្ការនិងទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ជាពិសេសចូលរួមគោរពសិទ្ធិអ្នកជិតខាង កុំបង្កសំឡេងរំខានដល់អ្នកដទៃ ជាពិសេសពេលយប់ម្នាក់ៗត្រូវការសម្រាក ៕