Related Articles
លោកបណ្ឌិត សួន សុខឌឿន ព្រមទាំងក្រុមការងារ (ក្រុមហ៊ុន អិន អឹម អ គ្រុប) ផ្ញើសារលិខិតគោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមខួបកំណើតគម្រប់៤៦ ឈានចូល ៤៧ឆ្នាំ
សមាជិក សមាជិការ ទាំងអស់ សូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមខួបកំណើត គម្រប់៤៦ ឈានចូល ៤៧ឆ្នាំ សូម សម្តេចធិបតីនាយករដ្ឋមន្ត្រី មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និង ភាពរីកចម្រើនថ្កុំថ្កើន រុងរឿងជារៀងរហូត៕ Hun Manet Samdech Thipadei Hun Manet, Prime Minister of Cambodia
មន្ទីរបរិស្ថានខេត្តសៀមរាប បានប្រគល់សត្វអណ្ដើកចំនួន ១១ក្បាល ទៅអង្គការអភិរក្ស ដើម្បីត្រួតពិនិត្យ មុនលែងចូលក្នុងព្រៃធម្មជាតិ
មន្ទីរបរិស្ថានខេត្តសៀមរាប បានប្រគល់សត្វអណ្ដើកចំនួន ១១ក្បាល ដែលបានមកពីការបង្ក្រាបបទល្មើស ទៅឱ្យមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដើម្បីយកទៅត្រួតពិនិត្យ និងព្យាបាល មុនយកទៅលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិ។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហានេះថា សត្វអណ្ដើតទាំងចំនួន ១១ក្បាលនេះ គឺបានមកពីការបង្ក្រាបបទល្មើសពីក្រុមក្មេងៗអាយុក្រោម ១៦ឆ្នាំ ដែលបានយកសត្វអណ្តើកទៅលក់ឱ្យអាជីករ ឫក៏ភ្ញៀវទេសចរនៅតាមតំបន់ប្រាសាទអង្គរវត្ត។ លោកបន្តថា នៅក្នុងចំណោមសត្វអណ្ដើកទាំងចំនួន ១១ក្បាលនេះ ក្នុងនោះមានមួយប្រភេទមិនមែនជាប្រភេទសត្វអណ្ដើកនៅក្នុងស្រុកនោះទេ។ លោកបញ្ជាក់ថា៖ «អ៊ីចឹង!សត្វអណ្ដើកដែលយើងបានពីការបង្ក្រាបបទល្មើសទាំងនេះ គឺយកទៅឱ្យអង្គការ ACCB យកទៅថែរក្សា និងព្យាបាលវាឱ្យមានសុខភាពល្អ ដើម្បីយើងអាចលែងវាឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិឡើងវិញ ពីព្រោះបើកាលណាវារស់នៅក្នុងព្រៃធម្មជាតិ សត្វអណ្ដើកនឹងមានកំណើនក្នុងការបង្កបង្កើតកូន»។
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកអូសកិនចំងាយប្រហែល ៧៩ម៉ែត្របណ្តាលជនរងគ្រោះខ្ទេចមួយកំណាត់លើស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ…!
(ព័ត៌មានបឋម)៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូកើតហេតុ វេលាម៉ោង ១០:៤០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២១នៅលើផ្លូវ៣៨០ ស្ថិតភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។រថយន្ត បង្ក១គ្រឿង ម៉ាកស្កែននាកង់ដប់ (យីឌុប)ពាក់ផ្លាកលេខកំពង់ចាម3A-9778 ដឹកដីអ្នកបើកបរ ឈ្មោះ កែវ សំណាងភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។(ឃាត់ខ្លួន) ជនរងគ្រោះបើកបរម៉ូតូម៉ាកគុបជ្រុងបើកបរដោយឈ្មោះ ស្រេង ឡន ភេទ ស្រី អាយុ៦១ឆ្នាំនៅភូមិឃុំកើតហេត។មូលហេតុឈ្មោះ ស្រេង ឡន បើកបរម៉ូតូឆ្លងផ្លូវពីទិសខាងកើតមកទិសខាងលិចដល់ចំណែកផ្លូវខាងលិចក៏ត្រូវរថយន្តបុកអូសកិនចំងាយប្រហែល ៧៩ម៉ែត្របណ្តាលជនរងគ្រោះខ្ទេចមួយកំណាត់លើស្លាប់ភ្លាមៗនៅកន្លែង។ចំណែកតៃកុងរថយន្តឈ្មោះ កែវ សំណាង ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលឃាត់ខ្លួននៅប៉ុស្តិ៍។ករណីនេះលោកធឺន សុក្រឹត្យមេប៉ុស្តិ៍នគរបាលឃុំព្រែកអំពិលស្នើសុំជំនាញចុះកសាងសំនុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិធីច្បាប់បន្ត។