កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

លោក សួន សេរីរដ្ឋា មានប្រសាសន៍ថា ព្រឹត្តិការណ៍ Sea Game នៅកម្ពុជា ក្នុងយុគសន្តិភាពនៃសករាជ សម្តេចតេជោ ជះឥទ្ធិពលឆ្លងទ្វីប

១- ពិភពលោកហ្នឹងចងចាំហើយស្គាល់កម្ពុជាពិតប្រាកដកាន់តែច្បាស់ដោយគ្មាននរណាម្នាក់ ឬជាតិសាសន៍ណាមួយអាចបន្លំ បំភ្លៃ បំភ្លើស ពន្លើសអំពីកម្ពុជាបានឡើយគឺ Cambodian Wonderful country and Free Sea Game !
២- បណ្តាញសារព័ត៌មានធំៗល្បីៗលើពិភពលោក បានផ្សាយកម្មវិធីបើក-បិទ និងផ្សាយបន្តផ្ទាល់ពីការប្រកួត Sea Game នៅកម្ពុជា យ៉ាងទូលំទូលាយ ដោយកម្ពុជា ឥតចំណាយមួយរៀល លើការជួលប្រព័ន្ធផ្សព្វផ្សាយបរទេសឲ្យផ្សាយ…
៣- បង្ហាញពីឆន្ទៈដ៏មុតមាំរបស់កម្ពុជា ដែលគោរពនូវស្មារតីអូឡាំពិកអន្តរជាតិគឺ ៖ ការមិនយកកីឡាធ្វើអាជីវកម្ម តែយកកីឡាជាការកសាងនូវមិត្តភាពនិងកីឡារស់នៅក្នុងសន្តិភាព ដើម្បីសន្តិភាពពិភពលោក…
៤- ប្រជាជនកម្ពុជាជាង ១៦ លាននាក់ អាចក្រោកឈរបង្ហាញស្នាមញញឹមចេញពីបេះដូងដ៏ធំទូលាយ បង្ហាញប្រាប់ទៅពិភពលោកឲ្យបានដឹងថា ៖ កម្ពុជាស្វាគមន៍មិត្តអ្នកទេសចរណ៍គ្រប់ជាតិសាសន៍មកពីគ្រប់ទិសទីនៃពិភពដោយគ្មានការប្រកាន់ឬរើសអើង…
៥- ជួយផ្សព្វផ្សាយស្រែកប្រាប់ពិភពលោកថា ៖ ការរួមរស់នៅជាមួយគ្នាប្រកបដោយ «សន្តិភាព» ដោយមិនបង្ករបង្កើតសង្គ្រាមយកឈ្នះចាញ់គ្នា គឺជារឿងល្អបំផុត ! ពិសេស អ៊ុយក្រែន និង រុស្ស៊ី ល្មមដល់ពេលហើយដែលត្រូវអង្គុយចុះចរចាគ្នាបញ្ចប់សង្គ្រាម កសាងសន្តិភាព ហើយបង្កើតព្រឹត្តិការណ៍ «កីឡាដើម្បីមិត្តភាពនិងសន្តិភាព» ដូចអ្វីដែលកម្ពុជាអាចធ្វើបាននៅថ្ងៃនេះ ៕
nmr