ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

នាយការិយាល័យបច្ចេកទេស កងពលតូចដឹកជញ្ជូនលេខ៩០ បានបន្តទៅត្រួតពិនិត្យបច្ចេកទេស និងជួសជុលរថយន្តរបស់អង្គភាពដែលកំពុងប្រចាំការដឹកសម្ភារ: និងប្រជាជននៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជារកងពលតូចដឹកជញ្ជូនលេខ៩០ បានណែនាំដល់លោកអនុសេនីយ៍ឯក សួន ភាសា បន្ទាប់ពីបំពេញបេសកកម្ម ជួសជុលរថយន្តរបស់កងពលធំអន្តរាគមន៍លេខ២ រួចរាល់ត្រូវបន្តទៅត្រួតពិនិត្យបច្ចេកទេសរថយន្តរបស់កងពលចំនួន២៦ គ្រឿងកំពុងសហការណ៍ជាមួយកងកម្លាំងយោធភូមិភាគ៤ និងកម្លាំងកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងបម្រើការជួយដឹកសម្ភារ: និងប្រជាជនដែលស្ម័គ្រចិត្តប្ដូរទីលំនៅតាមផែនការបស់រាជរដ្ឋាភិបាលទៅរស់នៅក្នុងតំបន់អភិវឌ្ឍសម្ដេចតេជោ រុនតាឯក និងពាក់ស្នែង។ លោកអនុសេនីយ៍ឯក សួន ភាសា នាយការិយាល័យបច្ចេកទេស បានសហការណ៍ជាមួយប្រធានក្រុមការងារដឹកជញ្ជូន ប្រចាំការនៅខេត្តសៀមរាប។
ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ លោក សួន ភាសា និងជាងជំនាញរបស់យានដ្ឋានមានការខិតខំមិនខ្លាចនឿយហត់ លើការងារត្រួតពិនិត្យសម្ភារ:បច្ចេកទេសរថយន្ត និងជួសជុល ជាលទ្ធផលសម្រេចបានជួសជុលកម្រិតស្រាលបានចំនួន០៤គ្រឿង និងកម្រិតមធ្យមបានចំនួន០១គ្រឿង។
nmr