លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញក្ដីជឿជាក់ថា យើងទាំងអស់គ្នា អាចធ្វើបានរួមមាន៖ ៣ការពារ+៣កុំ+ចាក់វ៉ាក់សាំងកូវីដ-១៩= ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលើសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិត។ តាមរយៈបណ្ដាញសង្គមតេលេក្រាមផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបង្ហាញការយល់ឃើញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុង ដើរហើរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណៈ ក្នុងការឆ្លើយតបទៅនឹង ការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ។ ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានជូនពរប្រជាពលរដ្ឋទាំងអស់គ្នា សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ២០២២ ដែលជាឆ្នាំយើងត្រូវបន្តរៀនរស់ ជាមួយកូវីដ-១៩ ជាពិសេសអូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗទៀត។ លោកស្រីថា «សូមថែទាំសុខភាពបុគ្គល ជាទីស្រឡាញ់របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នកឲ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង»៕
ទីស្ដីការក្រសួង៖ ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួល បន្ទុកជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម(PRC) បានអញ្ជើញដឹកនាំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ស្តីពីគម្រោងរៀបចំច្រកទ្វាអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ដោយមានការចូល រួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រី ជំនាញផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងារពន្យារពេលសាងសង់ បម្រែបម្រួល ការងារក្នុងកិច្ចសន្យា ការពន្យាពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេក ទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារៈសំណង់ និងអត្រាប្តូរប្រាក់របស់ ក្រុមហ៊ុនសាងសង់ផងដែរ។ សូមជម្រាបជូនថា៖ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៧២%ហើយ ដែលក្នុងនោះរួមមាន៖ អគារច្រក ទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និង ទីលានកុងតឺន័រផងដែរ៕
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានចូលជួបសម្តែងការគួរសម ទទួលអនុសាសន៍ និងជម្រាបលាសម្រាប់ការធ្វើដំណើរនៅយប់រំលងអាធ្រាតនៃថ្ងៃដដែល ដើម្បីទៅចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់ប្រតិភូយុវជនកាយរឹទ្ធិទាំងអស់ ត្រូវលើកតម្កើង និងរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ និយាយជារួម និងកិត្តិយសរបស់យុវជនកាយរឹទ្ធិកម្ពុជានិយាយដោយឡែក តាមរយៈការចូលរួមគ្រប់សកម្មភាពនានាក្នុងជំរំ សិក្សារៀនសូត្រនូវជំនាញ បំណិនថ្មីៗ និងធ្វើខ្លួនឱ្យក្លាយទៅជាទូតសុច្ឆនៈ ក្នុងការផ្សព្វផ្សាយវប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈការប្រាស្រ័យទាក់ទងល្អក្នុងស្មារតីមិត្តភាព និងសន្តិភាពជាមួយសមាជិកជំរំមកពីប្រទេសដ៏ទៃទៀត