លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា អ្នកល្មេីសបម្រាមនៅតែមាន ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុកសុីធរកណ្ដាលមកពីរាជធានីភ្នំពេញ។ អ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។ ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវព័ត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។ លោក ជា សុមេធី បន្តថា យេីងខ្ញុំ ជាអាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូនទាំងយប់ទាំងថ្ងៃមិនខ្លាចហត់នឿយទោះបីកាល:ទេស:ណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ១៩ ចេញពីខ្លួនអ្នកនិងគ្រួសារអ្នក។ ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវជាសត្រូវឥតស្រមោលនេះខ្លាំងណាស់ដែរតែវាជាតួនាទីភារកិច្ច និងកាតព្វកិច្ច។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់វិស័យ និងមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ សម្រាប់ការរៀនមិនគិតថ្លៃ ក្នុង«កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយវិស័យអាទិភាព ទាំង១០នោះ គឺត្រូវបានកំណត់តាមរយៈការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោជិត, និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានា ។ ឯកឧត្តម ហេង សួរ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។
ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅ ថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៣ ស្ថិត នៅចំណុច ក្នុងទឹកស្ទឹងសៀមរាប មុខផ្ទះក្រុមទី ៦ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សេចក្តីរាយការណ៍ពីឪពុកម្តាយ ជនរងគ្រោះ ថា កូនប្រុសច្បងរបស់គាត់លង់ទឹកស្ទឹង ស្លាប់ ខណៈ កូនប្រុសពៅ ដែលទៅងូតទឹកជាមួយ រត់មកប្រាប់។ ជនរងគ្រោះឈ្មោះ កុយ ដួង ចិន ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរសិស្ស រស់នៅមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ឯប្រុសឈ្មោះ កុយ ដួងចិត្ត អាយុ១៣ឆ្នាំ។ ចំណែក ឪពុកឈ្មោះ ប៉ុល ប៊ុនទ្រី អាយុ៥៥ឆ្នាំ ឯម្តាយឈ្មោះ ដួង មុំ អាយ្៤៦ ឆ្នាំ មុខរបរលក់ ដូរ តាមផ្លូវ៦០ម៉ែត្រ។ ក្រុមគ្រួសារសព បានទទួលស្គាល់ នៅមុខសមត្ថកិច្ចថា […]